នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Sep 3, 2013

អំពីកល្យាណមិត្ត


​​​​​​​​​​​            មនុស្សម្នាក់ៗនៅក្នុងលោក មិនអាចរស់នៅឯកោបានឡើយគឺត្រូវមានកាប្រាអាស្រ័យ ទាក់ទង គ្នាទៅវិញទៅមក រហូតមានកាស្និតស្នាលនិងស្រលាញ់ រាប់អានស្អិតរមួតមានការាប់អាន ទាក់ទងប្រាអាស្រ័យជាមិត្តភក្ដិ ខ្លើម្រ័ក្សដែលមិនអាចកាត់ផ្ដាច់បានទៀតផង ។ ក៏ប៉ុន្ដែមានយុវជនមួយចំនួនបានធ្លាក់ខ្លួនប្រព្រឹត្តិខុសគន្លងបែបបទនៃជីវិតប្រព្រឹត្តនូវអំពើទុច្ចរិតខុសច្បាប់ធម្មជាតិមានកាឆក់ប្លន់ប្រព្រឹត្តិ នូវអំពើអាណាចារ គេចសាលាមិនចូលរៀន

លួចទ្រព្យរបស់អ្នកដ៏ទៃ លួចទ្រព្យក្នុងផ្ទះ បំផ្លាញសម្បត្តិសាធារណៈ ហ៊ានមើលងាយមាតាបិតា និងប្រើប្រាស់គ្រឿងញៀន អាភៀន កញ្ឆា បារី ស្រី ស្រា ល្បែងជាដើម ។ 

តើមូលហេតុនេះដោយសាអី្វទៅ?​​ គឺដោយសាតែយើងសេពគប់នូវមិត្តភត្តិខុសគឺបាបមិត្ត ។ ដើម្បីឈានទៅរកចំនុចល្អយើងត្រូវសេពគប់នូវមិត្តល្អពោលគឺកល្យាណមិត្ត ។ 

កល្យាណមិត្តជាគឺមិត្តភត្តិដែលចេះយល់ចិត្តគ្នាទៅវិញទៅមកប្រៀបដូចជា គូស្វាមីដែលទើបនិងអាពាហ៍ពិពាហ៍ ។ ហើយចេះយល់ចិត្តថ្លើមគ្នាមិនថាក្នុងកាលៈទសៈណាក៏ដោយចុះ ។ 

កល្យាណមិត្តជាអ្នកចេះជួយយកអាសាដល់អ្នកដ៏ទៃជាអ្នកដែលលះបង់ទាំងទ្រព្យសម្បត្តិធនធានថវិកាដើម្បីជាប្រយោជន៍ដល់អ្នកខ្វះខាតដែលនៅជុំវិញខ្លួន ដោយមិនគិតអំពីប្រយោជន៏អី្វទាំងអស់គឺគ្រាន់តែដើម្បីឲ្យគេបានសុខដើម្បីសម្រេចជាប្រយោជន៍ហើយក៏មិនប្រាថ្នាយសសក្ដិអី្វឡើយ ។ 

កល្យាណមិត្តជាអ្នកចេះជួយរំលែកទុក្ខអ្នកដ៏ទៃពេលដែលមិត្តរបស់ខ្លួនមានទុក្ខលំបាក ខ្លួនក៏មាននូវសេចក្ដីទុក្ខដែរ ហើយតែងតែជួយជាកំលាំងចិត្ត ឫ កំលាំងកាយមិនចេះធុញថប់ឡើយតែងផ្ដល់នូវកមាំ្លងចិត្តជួយលើកទឹកចិត្ត ចេះជួយគ្នាក្នុងគ្រាក្រមិនលើកកំហុសអោយគ្នា ។ 

កល្យាណមិត្តតែងដឹកនាំមិត្តរបស់ខ្លួនឲ្យប្រព្រឹត្តល្អចេះស្អប់ខ្ពើមនូវអំពើអាក្រក់ ។ កល្យាណមិត្តជាបណ្ឌិត តែងជួយដោះស្រាយបញ្ហាអ្នកដ៏ទៃទោះបីមាននូវឧបសគ្គអ្វីកដោយចេះដឹកនាំមិត្តឲ្យសិក្សានូវវិជ្ជា ផ្លូវលោកនឹងផ្លូវធម៌វៀរចាកនូវអំពើអកុសលធម៌។ 

កល្យាណមិត្តជាអ្នកមាននូវអតចរិតស្លូតបូតទន់ភ្លន់ប្រៀបដូចជាបាយដែលគេបរិភោគ ទទួលទាន បើរឹងស្រួចពេកនោះ ក៏គេលំបាកទំពា ពិបាកលេបរីឯពំពត់ដែលគេស្លៀកពាក់វិញ បើសាច់ក្រណាត់រឹងគ្រោតគ្រាតខ្លាំងវិញនោះ ក៏មិនមានអ្នកណានិយមស្លៀកពាក់ឡើយ​​​ ឯបាយដែលគេនិយមបរិភោគនោះ គឺជាបាយដែលទន់ល្មមល្មៃមិនជ្រាយពេក មិនរឹងពេក ចំណែកសំពត់ដែលគេនិយមស្លៀកនោ គឺត្រូវការសាច់ដែលម៉ដ្ឋខៃ សាច់ដែលមានសភាពទន់ល្អល្អិតប្រណិតជាទីពេញចិត្តស្លៀកពាក់ទៅសប្បាយកាយ ។ 

សេចក្ដីនេះមានន័យថា ចំពោះមនុ​ស្សដែលចាត់ជាកល្យាណមិត្តនោះ ជាបុគ្គលដែលមិនមាននូវសេចក្ដីគ្រោតគ្រាតជាអ្នកមាននូវវាចាទន់ភ្លន់មានពាក្យសម្ដីសុភាពរាបសានេះជាស្មេហាដ៏ប្រសើរធ្វើឲ្យមនុស្ស​និ​យមចូលចិត្តស្និតស្នាលដូចជាបាយល្អមានរសជាតិគួដល់កាទទួលទាន ជាទីពេញនិយមនៃមនុស្សទាំងពួង ប្រៀបដូចផ្កាមានខ្លិនអូប ឫ ផ្អែមល្ហែមដូចទឹកតយ្មុំ រមែងសាងមិត្តនៅជុំវិញខ្លួនឬនៅគ្រប់ទិសគ្រប់ស្ថានរមែងមានអ្នកស្រឡាញ់ជាទូទៅ មិនចាត់បគ្គល​ណាជាសត្រូវឡើយ។ 

ដូចនេះមុននឹងយើងសេពគប់មិត្ត យើងត្រូវពិចារណាសូម្បីនៅក្នុងមង្គលសូត្រក៏លោកសម្តែងថា”កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតជាមង្គលដ៏ឧត្តម” គប់ប្រាជ្ញនាំប្រាណឲ្យបានសុខគប់ពាលនាំស្តុកចិត្តម៉ួហ្មង គប់ប្រាជ្ញនាំប្រាណឲ្យបានសុខផងគប់ពាលសៅហ្មងជាប្រក្រតី។ 

​​                                            ដោយសមណសិស្សពុទ្ឋកឋមសិក្សា ថ្នាក់ទី១ សាមណេរ ប៉ាល់ សុភាស់
\ http://www.addurl.nu