នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Sep 10, 2013

មង្គលទីប្រាំ

សំដែងអំពី មង្គលទីប្រាំ ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ( បុព្វេ កតបុញ្ញតា )

គ្រប់គ្រងកម្មវីធីដោយៈ
ព្រះគ្រូចៅអធិការព្រះនាម វិនយធរោ យ៉ាន់ ថាត់
ការីកម្មវិធីដោយៈ ភិក្ខុ ញាណោ សែមសារ៉េត
ភិក្ខុ ញាណោ សែមសារ៉េត
រៀបចំថត និងកាត់តដោយ៖ ព្រះភិក្ខុ តិកូប្បញ្ញោ ផន សុភិន ។











មង្គល​ទីប្រាំ


ទាញយកទីនេះ

មានឈ្មោះថាជាបុណ្យនោះ មានគុណ្យសម្បត្តិដូចតទៅនេះ គឺ ៖

១ ធ្វើឲ្យកាយ វាចា និងចិត្ត ស្អាតបាន។

២ នាំមកនូវសេចក្តីសុខ។

៣ តាមទៅជាមួយបាន

មានន័យដល់បុណ្យនឹងទៅតាមជាប់ជាមួយខ្លួនយើងរហូតដល់ជាតិមុខទៀត។

៤ ជារបស់ផ្ទាល់ខ្លួន មានន័យដល់សុំខ្ចី ឬបែងចែកឲ្យគ្នាមិនបានទេ អ្នកណាធ្វើ អ្នកនោះទទួល។

៥ ជាប្រភពដែលបានមកនូវភោគទ្រព្យទាំងឡាយ គឺថាផលរបស់បុណ្យនឹងបណ្តាលឲ្យកើតឡើងខ្លួនឯងមិនចាំបាច់សង្ឃឹមផល។

៦ ឲ្យមនុស្សសម្បត្តិ ទិព្វសម្បត្តិ និងនិពាន្តសម្បត្តិដល់យើងបាន មានន័យដល់ភាពសម្បូរណ៍ហូរហៀរតាំងតែផ្នែកលោក រហូតដល់និពាន្តតែម្តង។

៧ ជាបច្ច័យឲ្យដល់នូវនិពាន្ត ក៏គឺជាបច្ច័យក្នុងការគាំទ្រឲ្យសំរេចដល់និពាន្តបានកាន់តែឆាប់ពេលប្រតិបត្តិ។

៨ ជាក្រោះការពារភ័យក្នុងវដ្តសង្សារ មានន័យដល់វដ្តចក្រការកើត ចាស់ ឈឺ ស្លាប់ ឬដែលហៅថាវិលកើតវិលស្លាប់នោះ បុណ្យនឹងឃុំគ្រងឲ្យអ្នកនោះកើតក្នុងទីល្អ រស់នៅយ៉ាងមានសេចក្តីសុខឬស្លាប់ដោយមិនវេទនា អាស្រ័យកម្លាំងបុណ្យដែលសន្សំសាងមក។

ការធ្វើបុណ្យនោះមានច្រើនវិធី តែអាចសរុបដោយសង្ខេបខ្លីៗដូចតទៅគឺ ៖

១ ការធ្វើទាន

២ ការរក្សាសិល

៣ ការចំរើនភាវនា
\ http://www.addurl.nu