ធម្មតាមនុស្សយើងកើតមកតែងមាន ឪពុកមា្តយ បងប្អូនប្រុសស្រី ជាទីស្រឡាញ់ ពេញចិត្ត ក្រៅពីនោះក៏មាន មនុស្សជាទីស្រឡាញ់រាប់អាន មានមិត្តភ័ក្រ្ត ជាដើម។ ឯមិត្ត នោះទៀតមានពីរប្រភេទ គឺកល្យាណមិត្ត មិត្តល្អ និងបាបមិត្ត គឺមិត្តនាំឪ្យយើងអាក្រក់។
បកស្រាយអំពីកល្យាណមិត្ត
កល្យាណមិត្តគឺមិត្តដែលមានអធ្យាស្រ័យល្អ រវៀងគ្នានិងគ្នាមានបួនពួក គឺ !
០១ មិត្តស្គាល់ឧបការះគ្នាទៅវិញទៅមក
មានន័យថាយើងត្រូវជួយគ្នាទៅវិញទៅមក ក្នុងពេលដែលមានទុក្ខ ឬ ក៏គេបានជួយឧបត្ថម អ្វីដល់យើង ត្រូវចេះជួយគេវិញ។
០២ មិត្តសា្គល់សុខទុក្ខ គ្នាទៅវិញទៅមក
ពេលដែលយើងមានទុក្ខគេតែងមកជួយយើង ដូចជាយើងឈើ គ្រុន ឬ គ្រោះថ្នក់យ៉ាងណានោះជាដើម។
០៣ មិត្តបា្រប់ផលប្រយោជន៏គ្នាទៅវីញទៅមក
គេបា្រប់យើងឪ្យខំធើ្វការងារដែលមានប្រយោជន៏ ឬ បា្របឪ្យយើងខំប្រឹងប្រែងរៀនសូត្រ ដើម្បី ខ្លួនឯងគ្រួសារនឹងសង្គមជាតិ។
០៤ មិត្តអនុគ្រោះគ្នាក្នុងគ្រាមានអាសន្ន
គេចេះជួយយើងដូចដែលយើងមានអាសន្ន ដូចជាភើ្លងឆេះផ្ទះជាដើម………។
អត្ថបទរបស់សមណសិស្សនៃពុទ្ធិកបឋមសិស្សា ព្រះ ភិក្ខុ នូវ គាដាង