នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Jan 9, 2014

វិធីសាស្រ្តទាំង ៦ ដែលនាំឲ្យជីវិតអោយមានសមតុល្យ




ប្រសិនបើ​គោលដៅ​មិនទាន់​សម្រេច អ្នក​ពិតជា​ពិបាក​ស្វែង​រកឃើញ​នូវបាន​សេ​ក្តី​ស្ងប់ និង​លំនឹង​ណាស់។
ការ​មាន​តុល្យភាព​ក្នុង​ជីវិត​រស់នៅ​វា​ពិតជា​សំខាន់​ណាស់។ ដូច្នេះហើយ​គួរតែ​ចេះ​រៀបចំ​ពេញ​វេលា​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​ដូចជា ពេល​សម្រាប់​ធ្វើការ និង​ការធ្វើ​ការថែទាំ​សុខភាព… យោងតាម​ទស្សនា​វ​ដ្តី​សម្រាប់​ស្ត្រី ( Magazine For Women) ដែល​បាន​ផ្តល់នូវ​វិធីសាស្ត្រ ៦ បែប​ដូចខាងក្រោម៖

១.ស្វែងយល់​ពី​ចំណុចខ្លាំង​របស់ខ្លួន

ដើម្បី​រស់នៅ​ឲ្យ​មាន​តុល្យភាព​ក្នុង​ជីវិត​អ្នក​គួរតែ​ស្វែងរក​ការងារ​ធ្វើ ដើម្បី​បំពេញ​តំរូវ​របស់ខ្លួន និង​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែមាន​ភាពល្អប្រសើរ។ ចំពោះ​អ្វី​ទាំងអស់នេះ​អ្នក​គួរតែ​គិត​ឲ្យ​ប្រុងប្រយ័ត្ន និង​ត្រូវតែ​យល់​អំពី​អ្វី​ដែលមាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​អ្នក។ ជាការ​ពិតណាស់​សម្រាប់​អ្វី​ដែលមាន​ឥទ្ធិពល​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​ ការរីកចម្រើន និង​អាច​ផ្លាស់ប្តូរ​គ្រប់​កាលៈទេសៈ។ ដូច្នេះ វា​ពិតជា​រឿង​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ស្វែងយល់​ពី​ចំណុចខ្លាំង​របស់ខ្លួន ​ឯង។





សូម​ធ្វើ​ជីវិត​របស់​អ្នក​ឱ្យ​សាមញ្ញ ងាយៗ និង​កាន់តែ​ស្រស់ស្រាយ។

២. ការកំណត់​គោលដៅ​ពិតប្រាកដ

ការកំណត់​គោលដៅ​ឲ្យ​បានច្បាស់លាស់​គឺជា​ដំណោះស្រាយ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ បាន​ជោគជ័យ​ក្នុងពេល​ដ៏​ខ្លី។ សូម​ប្រាកដថា​គោលដៅ​ដែល​អ្នក​បានកំណត់​នោះ​គឺ​អ្នក​អាចធ្វើ​បាន។ ប្រសិនបើ​ការកំណត់​របស់​អ្នក​វា​មិនអាច​ទៅរួច​អ្នកនឹង​មិន​អាច​ស្វែងរក​នូវ​ ភាព​សេចក្តី​ស្ងប់​ក្នុង​ចិត្ត និង​តុល្យភាព​នៅ​ជីវិត​ឡើយ។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​ដឹង​ពី​ព្រំដែន និង​សមត្ថភាព​របស់​អ្នក​ផងដែរ។

៣. មាន​មហិច្ឆតា​ផ្ទាល់ខ្លួន

ក្នុង​ជីវិត​រស់នៅ​គួរតែ​មានការ​ចង់មានចង់បាន ការស្រលាញ់​ផ្ទាល់ខ្លួន​ខ្លះ។ នៅពេលដែល​អ្នក បន្ត​នូវ​មហិច្ឆតា​របស់​អ្នក អ្នកនឹង​កាត់បន្ថយ​បាន​នូវ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយនឹង​មាន ផ្តោត​ការ​ចិត្ត​ទុកដាក់​ទៅលើ​វា​បន្ថែមទៀត។ វា​អាចជួយ​ឲ្យ​អ្នកកំណត់​គោលដៅ​កាន់តែ​បានច្បាស់លាស់​ជាង​មុន​ទៅទៀត នោះ​អ្នកនឹង​រីករាយ​ជាមួយ​អ្វីដែល​អ្នក​អាច​ទទួលបាន​យ៉ាង​ងាយស្រួល​ជាង​មុន។

៤. ត្រូវ​មានគំនិត​សុទិដ្ឋិនិយម​ជានិច្ច

ព្យាយាម​ទទួលយក​នូវ​ចំណុច​ល្អ និង​អាក្រក់។ អ្នក​ត្រូវ​ចេះ​ឆក់​ឱកាស​ដែល​អាចធ្វើ​ឲ្យ​អ្នកទទួលបាន​នូវ​ភាពជោគជ័យ ។ប្រសិនបើ​អ្នក​ជួបប្រទះ​នូវ​ភាពបរាជ័យ នោះ គឺ​មិន​ដោយសារតែ​ភាព​ក្រអឺតក្រទម ឬ គំនិត​ទុ​តិ​ដ្ឋិ​និយម ដែលជា​មេរៀន​សម្រាប់​ខ្លួន​អ្នក ដែល​ទាំងអស់នេះ នឹង​ជួយ​ឱ្យ​អ្នក​អាច​ស្វែងរក​នូវ​តុល្យភាព​នៅក្នុង​ជីវិត និង​ជា​សេចក្តី​រំឭក​ជានិច្ច​មិនឱ្យ​មានគំនិត​ទុទិដ្ឋិនិយម និង​ស្វែងយល់​អំពី​អ្វីដែល​អ្នក​ធ្លាប់​បាត់បង់។

៥. ស្វែងយល់​ពី​ចរិត​របស់​អ្នក

សេ​ក្តី​ក្លៀវក្លា​ពិតជា​មាន​សារៈសំខាន់​ធ្វើឱ្យ​ជីវិត​មាន​តុល្យភាព​ជីវិត ដែលជា​ចិត្តសាស្ត្រ​ដ៏​នៃ​ភាព​ស្ងប់។ អ្នក​អាច​ទទួលបាន​នូវ​សេ​ក្តី​ស្ងប់ ដោយ​ការពិត​ចារណា​និង​ស​ញ្ចឹ​ា​ង​គិត​អំពី​ដែល​ទៀងទាត់។ ការធ្វើ​សមាធិ​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​យល់ច្បាស់ និង​ទទួលបាន​ការយល់ដឹង​យ៉ាង​ទូលំទូលាយ។



ការធ្វើ​សមាធិ​ធ្វើឱ្យ​អ្នកទទួលបាន​នូវ​សេ​ក្តី​ស្ងប់​ក្នុង​អារម្មណ៍។

៦. ការថែទាំ​សុខភាព

អ្នកនឹង​មិនអាច​សម្រេច​អ្វី​បាន​នោះទេ​ប្រសិនបើ​អ្នកធ្លាក់​ខ្លួន​ឈឺ។ អ្នក​ត្រូវតែ​យកចិត្ត​ថែរក្សា​សុខភាព​របស់​អ្នក​ឱ្យ​បានល្អ ព្រោះ​វា​ជា​រឿង​សំខាន់​ជាងអ្វីៗទាំងអស់​នៅក្នុង​ជីវិត។ ចូរ​រៀបចំ​នូវ​របប​អាហារ ការ​សំរាក ការហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ ដែល​នឹងធ្វើ​ឲ្យ​អ្នកទទួលបាន​សុខភាព​ល្អ ព្រមទាំង​មាន​ថាមពល ដើម្បី​សម្រេច​នូវអ្វីៗដែល​អ្នកត្រូវការ៕

​​​អត្ថបទរបស់ខ្មែរ​khmerstation
\ http://www.addurl.nu