នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Dec 16, 2013

អត្ថន័យព្រះធម៌ ( បទផ្កាឈូករីកពាក្យ ៨ )



១. ធម៌ជាប្រទីបបំភ្លឺដួងចិត្ត ធម៌ជាអម្រឹតសែនត្រជាក់ណាស់

ធម៌ជាសូរ្យសែងចែងចាំងយ៉ាងច្បាស់ ធម៌ជាអ្នកដាស់ជនដែលងុលងប់ ។

២. ធម៌ជាមាគ៌ាដ៍ថ្លៃបវរ ធម៌ជាទិន្នកររ:ទាំងថ្ងៃយប់

ធម៌ជាទឹកឃ្មុំរសផ្អែមលើសលប់ ធម៌ជាទីម្លប់នៃសត្វគ្រប់ប្រាណ ។

៣ ធម៌ជាអ្នកញុំាងឲ្យចិត្តស្កប់ស្កល់ ធម៌ជាអ្នកផ្តល់នូវក្តីសុខសាន្ត

ធម៌ជាមិត្តល្អបវរកល្យាណ ធម៌ជាអ្នកច្រាណឲ្យចាកកម្មពៀ ។

៤ ធម៌ជាសភាវទ្រទ្រង់សត្វ ធម៌ជាអ្នកកាត់ភាពអវិជ្ជា

ធម៌ជាអ្នកទាញឲ្យមនុស្សសាមគ្គា ធម៌ជានាវាដ៍រឹងមាំមួន ។

៥ ធម៌ជាឧសថព្យាបាលដួងចៃ ធម៌ជាទ្រព្យថ្លៃគួរដាក់តាមខ្លួន

ធម៌ជាអ្នកខាត់ចិត្តឲ្យសមសួន ធម៌ជាច្បាប់ក្បួនសម្រាប់សត្តា ។

៦ ធម៌ជាអ្នកជួយឲ្យចិត្តខន្តី ធម៌ជារស្មីដ៍ថ្លៃស្រស់ថ្លា

ធម៌ជាអ្នកខាត់សម្អាតតណ្ហា ធម៌ជាជលសាស្រោចស្រប់ជីវិត ។

៧ ធម៌ជាអ្នកស្ទួយឲ្យផុតអបាយ ធម៌ជាអ្នកស្រាយក្តីទុក្ខសោកពិត

ធម៌ជាជម្រកនៃជនបណ្ឌិត ធម៌ជាផងមិត្តល្អរកស្មើគ្មាន ។

៨ ធម៌ជាអ្នកប្រាប់ឲ្យស្គាល់ខុសត្រូវ ធម៌ជាដងផ្លូវទៅកាន់និព្វាន

ធម៌ជាអ្នកនាំឲ្យចេះធ្វើទាន ធម៌ជាគឿងយានជិះឆ្លងភពត្រៃ ៕



ភ្នំពេញ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១២
\ http://www.addurl.nu