នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Sep 27, 2013

គុណតម្លៃមនុស្ស


             មនុស្សគឺជាសត្វវិសេសប្លែកអស្ចារ្យជាងសត្វដទៃនៅក្នុងលោក  ប៉ុន្តែបើមនុស្សមិនចេះ
រៀបចំឥរិយាបទខ្លួនឯងផ្ទាល់ឲ្យបានល្អ ប្រកបដោយប្រសិទ្ធិភាពនោះទេមិនអាចធ្វើឲ្យក្លាយជា
សត្វអស្ចារ្យបាននោះទេ។ ការរស់នៅរបស់យើងដើម្បីឲ្យមានប្រសិទ្ធិទៅបានលុះត្រាតែយើង
ចេះរកគុណតម្លៃសំរាប់ខ្លួនឯងផងដែរ។ 

តើត្រូវរកគុណតម្លៃបានយ៉ាងដូចម្តេច?
        រាល់មនុស្សគ្រប់រូបតែងតែមានកំហុសពីរយ៉ាង កំហុសទី១មិនឲ្យតម្លៃខ្លួនឯ​ង កំហុសទីពីរ មិន
ឲ្យតម្លៃអ្នកដ៏ទៃ។
 ​​ការមិនចេះឲ្យតម្លៃខ្លួនឯងគឺជាការអភព្វសំរាប់មនុស្សគ្រប់រូប
 ព្រោះថាការរស់នៅរបស់យើងវាពឹងអាស្រ័យ ទង្វើនិងឥរិយាបទបើទង្វើនិងឥរិយាបទមិនល្អ ព្រមទាំងការគិតមិនល្អមនុស្សធ្វើច្រើនតែប្រមាទនិងខ្លួនឯង។ 

ការឲ្យតម្លៃខ្លួនឯងនៅត្រង់យើងចេះឃើញពីភាពល្អ និងភាពអាក្រក់ ភាពប៊ិនប្រសព្វ និងមិនប៊ិនប្រសព្វរបស់ខ្លួនយើងហើយ កែប្រែចំនុចអាក្រក់និងចំរើនភាពល្អ ព្រមទាំងមានមោទនភាពចំពោះភាពល្អរបស់ខ្លួនដោយមិនភ្លេចស្មារតី។

ទីពីរមិនចេះឲ្យតម្លៃអ្នកដទៃត្រង់យើងតែងឃើញភាពអាក្រក់របស់គេហើយវាយតម្លៃ ជួនកាលដោយសារការច្រណែនឃើញគេល្អពេកហួសជាងខ្លួន។

ការចេះឲ្យតម្លៃអ្នកដទៃពេលយើងឃើញគេធ្វើអាក្រក់យើងចេះជួយកែប្រែជួយផ្តងល់ប្រឹក្សា។ បើគេធ្វើល្អមានភាពចេះដឹងយើងគួរតែសរសើនិងលើកតម្កើងនិងផ្តល់កិតិ្តយសឲ្យ។
\ http://www.addurl.nu