សំដែងអំពី មង្គលទីពីរ មានព្រះបាលីថាបណ្ឌិតានញ្ច សេវនា
កិរិយាមិនសេពគប់នូវបណ្ឌិតជាមង្គលដ៏ឧត្តម។
គ្រប់គ្រងកម្មវីធីដោយៈ ព្រះគ្រូចៅអធិការព្រះនាម វិនយធរោ យ៉ាន់ ថាត់
ការីកម្មវិធីដោយៈ ភិក្ខុ ញាណោ សែមសារ៉េត
រៀបចំថត និងកាត់តដោយ៖ ព្រះភិក្ខុ តិកូប្បញ្ញោ ផន សុភិន ។
មង្គលទីពីរ
កិរិយាមិនសេពគប់នូវបណ្ឌិតជាមង្គលដ៏ឧត្តម។
គ្រប់គ្រងកម្មវីធីដោយៈ ព្រះគ្រូចៅអធិការព្រះនាម វិនយធរោ យ៉ាន់ ថាត់
ការីកម្មវិធីដោយៈ ភិក្ខុ ញាណោ សែមសារ៉េត
រៀបចំថត និងកាត់តដោយ៖ ព្រះភិក្ខុ តិកូប្បញ្ញោ ផន សុភិន ។
មង្គលទីពីរ
ទាញយកទីនេះ
បណ្ឌិតមានន័យដល់អ្នកទ្រង់នូវពុទ្ធិ មានប្រាជ្ញា មានសណ្តានចិត្តប្រពៃ និងមានការដំណើរជីវិតដែលត្រឹមត្រូវស្គាល់ល្អស្គាល់អាក្រក់
(មិនមែនជាមនុស្សដែលចប់បរិញ្ញាប័ត្រដោយន័យ) មានលក្ខណៈដូចតទៅគឺ៖
១ ជាមនុស្សគិតល្អ គឺការមិនគិតលោភ មិនព្យាបាទកាតទានអ្នកដទៃ ចេះឲ្យអភ័យ ជឿរឿងបាបបុណ្យគុណទោស ក្តីកតញ្ញូដឹង
គុណជាដើម។
២ ជាមនុស្សនិយាយល្អ គឺវចីសុចរិត និយាយពិតធ្វើពិត មិនកុហក មិននិយាយគំរោះគំរើយ ទ្រគោះបោះបោក និន្ទាឈ្នានិះ។
៣ ជាមនុស្សធ្វើល្អ គឺប្រកបអាជីពសុចរិត មានមេត្តា ធ្វើទានជាធម្មតានិស្ស័យ អាស្រ័យក្នុងសិលធម៌ ធ្វើសមាធិភាវនា។
លក្ខណៈរបស់បណ្ឌិត មានចំណុចគួរសង្កេតគឺ៖
១ ចូលចិត្តទាញនាំទៅក្នុងផ្លូវដែលល្អដែលគួរ ដូចជា ការទាញនាំឲ្យបញ្ឈប់នូវទង្វើដែលខុស ដាស់តឿនឲ្យធ្វើតែអំពើល្អ មានជាអាទិ៍ ឲ្យឈប់លេងល្បែងស៊ីសងជាដើម។
២ ចូលចិត្តធ្វើអ្វីដែលជាធុរៈរបស់ខ្លួន ដូចជា ការបំពេញមុខនាទីរបស់ខ្លួនឲ្យសំរេចដល់គោលដៅ និងចំណាយពេលវេលាដែលមាន
ឲ្យកើតប្រយាជន៍ មិនកកូរកកាយរឿងរបស់អ្នកដទៃ លើកលែងតែមានការសំណូមពរ។
៣ ចូលចិត្តធ្វើនិងណែនាំអ្វីដែលត្រូវអ្វីដែលគួរ ដូចជាការនិយាយស្តីនិងទង្វើត្រង់ទៅត្រង់មក ណែនាំការធ្វើទានដែលត្រឹមត្រូវ ធ្វើខ្លួន
ឲ្យជាប្រយាជន៍ដល់អ្នកដទៃ។
៤ ជាអ្នកស្តាប់ដ៏ល្អ មិនក្រោធខឹង ដូចជាពេលមានអ្នកមកចោទប្រកាន់ក៏មិនប្រកាន់ទោស ឬក្រោធខឹង ឬមានអំនួត តែនឹងទទួល ស្តាប់ហើយនាំយកទៅពិចារណាដោយយុត្តិធម៌ ហើយនាំយកមកដោះស្រាយកែសម្រួល។