នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Oct 29, 2013

ទស្សន

ត្រីក៏ខ្ញុំយក ក្រញាំជើងខ្លាឃ្មុំខ្ញុំក៏ចូលចិត្ត តែបើត្រូវរើសយកមួយ ខ្ញុំសុំលះបង់ត្រី យក
ក្រញាំជើងខ្លាឃ្មុំ។ ជីវិតក៏ខ្ញុំយក គុណធម៌ក៏ខ្ញុំយក តែបើត្រូវឲ្យរើសយកមួយ ខ្ញុំសុំលះបង់ជីវិត
រើសយកគុណធម៌។ (មេងជឺ)
សេចក្តីមានបាននិងកិត្តិយសជារបស់ដែលមនុស្សគ្រប់គ្នាប្រាថ្នា តែបើបានទាំងពីរយ៉ាង
នេះមកដោយប្រាសចាកគុណធម៌ក៏មិនគួរធ្វើ ក្រីក្រតូចទាបជារបស់ដែលមនុស្សគ្រប់គ្នាស្អប់ខ្ពើម
តែបើដើម្បីរក្សាគុណធម៌ ទោះបីត្រូវក្រីក្រក៏មិនគេចវេះ។ (ខុងជឺ)
មនុស្សថោកទាបស្វែងរកត្រឹមមាសប្រាក់ មនុស្សល្អស្វែងរកតែគុណធម៌ កាំងឈិនប្រាថ្នា
ក្នុងលាភសក្ការៈ តុងឈិនឆ្ពោះសាងគុណធម៌។ (អ៊ីមិង)
សេចក្តីកតញ្ញូជាកំពូលនៃគុណធម៌។ (ភាសិតចិន)
ធ្វើការដោយប្រកាន់ខ្ជាប់គុណធម៌ ទោះមិនមានសេចក្តីសុខចម្រើនច្រើនឡើង តែក៏កាត់
បន្ថយសេចក្តីកង្វល់បាន។ (Jeremy Bentham)
\ http://www.addurl.nu