១ អ្នកនឹងអាចទទួលបានអ្វីៗគ្រប់យ៉ាងនៅពេលដែលអ្នកហ៊ានលះបង់ជំនឿដែលអ្នកតែងគិតថាអ្នកមិនអាចធ្វើបាន “Robert Anthony”។
២ ភាពជោគជ័យមិនមែនជាកូនសោរទៅរកសុភមង្គលឡើយ ប៉ុន្តែសុភមង្គលជាកូនសោរទៅរកភាពជោគជ័យ ។ បើអ្នកស្រលាញ់នូវអ្វីដែលអ្នកកំពុងធ្វើនោះអ្នកនឹងទទួលបាន ភាពជោគជ័យជាមិនខាន់ “Albert Schweitzer” ។
៣ អ្វីៗដែលអ្នកអាចរាប់បានកុំរាប់ រីឯអ្វីៗដែលអ្នកមិនអាចរាប់បានអ្នកត្រូវតែរាប់ “Albert Einstein” ។
៤ អ្នកដែលមិនអាចផ្លាស់ប្តូរគំនិតខ្លួនឯងបានគឺមិនអាចផ្លាស់ប្តូរអ្វីៗបានទាំងអស់ “George Bernade Shaw” ។
៥ ការបរាជ័យជាច្រើនរបស់មនុស្សកើតឡើងដោយសារតែគេមិនបានដឹងថា ភាពជោគជ័យរបស់គេខ្វះតែបន្តិចប៉ុណ្ណោះ ប៉ុន្តែគេបែរជាទទួលយកការចុះចាញ់មុនទៅវិញ “Thomas Edison” ។
- រឿងដែលពីបាកបំផុតគឺការស្គាល់ខ្ឡួនឯង។
- ស្ងៀបស្ងាត់ប្រសើរជានិយាយច្រើនអត់ន័យ។
- ចរិតនរណាម្នាក់គឺជាវាសនារបស់គេ។
- ចរិតល្អមិនមែនត្រូវបង្កើតឡើងក្នុងមួយអាទិត្យឬមួយខែទេ។
- វាត្រូវបង្កើតឡើងបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។
- ចាំបាច់ត្រូវមានការខិតខំអត់ធ្មត់យូរអង្វែងដើម្បីបង្កើតចរិតល្អ
- វាជាការប្រសើ់រដែលកែកំហុសខ្លួនឯងជាជាងកែកំហុសអ្នកដ៏ទៃ។
- សុភមង្គលមិនស្ថិតក្នុងទ្រព្យសម្បត្តិនិងនៅក្នុងមាសពេជ្រទេ តែវាស្ថិតនៅក្នុងចិត្ត។
- មនុសសុច្ចរិតទៀងត្រង់តែងតែជាក្មេង។ នៅពេលធ្វើអោយស្មើនឹងមនុស្សប្រុស
- មនុស្សស្រីក្លាយជាអ្នកត្រួតប្រុសទៅវិញ។
- ទ្រព្យសម្បត្តិធំបំផុតគឺការពេញចិត្តនឹងរស់នៅជាមួយទ្រព្យសម្បត្តិតិចតួច ចំណេះវិជ្ជាគឺជាគ្រឿងលំអនៅពេលយើងចំរុងចំរើនហើយជាជម្រនៅពេលក្រលំបាក សូម្បីតែនៅពេលច្បាប់ត្រូវគេសរសេរចេញទៅហើយ វានៅតែតែងត្រូវគេកែប្រែ។
- អ្នកដែលមេដឹកនាំល្អ ត្រូវតែធ្លាប់ស្ថិតក្រោមការដឹកនាំរបស់គេសិន។
- មនុស្សងាយរងការភ័យខ្លាច ជាងការគោរព មនុស្សល្អក្នុងផ្លូវមួយ តែអាក្រក់ក្នុងផ្លូវច្រើន។
- មានកំពួលមនុស្សមានប្រាជ្ញាណាដែលថាមិនមានភាពល្ងង់ខ្លៅខ្លះនោះទេ។
- មនុស្សចចេសអាចត្រូវគេចែកជាមនុស្សមានះ តាមតែមតិរបស់ខ្លូន មនុស្សល្ងង់ខ្លៅ។
- គុណសម្បត្តិមិនមែនជាអំពើ តែជាទម្លាប់ ការចេះប្រមាណខ្លួន និងទប់ចិត្ត ជាមធ្យោបាយមួយចំពោះកាសសប្បាយរីករាយ។
- គោលបំណងរបស់មនុស្សឆ្លាត គឺមិនធានាអោយបានភាពរីករាយទេ តែបញ្ចៀសការឈឺចាប់។
- មនុស្សដែលខឹងត្រូវបញ្ហា ត្រូវមនុស្ស ត្រូវរបៀប និងត្រូវពេលជាមនុស្សគួរអោយសសើរ។
- ឬសនៃការអប់រំ គឺល្វីងតែ ផ្លែរបស់វាផ្អែម អ្នកដឹងត្រូវធ្វើ អ្នកយល់ត្រូវបង្រៀន មនុស្សមានបញ្ហា ឬការឈឺចាប់គឺដោយសារតែខ្លួនឯង។
- ទុក្ខសោកនិងការខកចិត្តនាំអោយកើតកំហឹង កំហឹងនាំដល់ការច្រណែន ការច្រណែននាំដល់ការព្យាបាទ ហើយការព្យាបាទនាំដល់ទុក្ខសោកជាថ្មីរហូតដល់បញ្ចប់វដ្តមួយ។
- គេរីករាយដោយសារកាលៈទេសៈត្រូវនឹងអារម្មណ៍របស់គេ តែគេកាន់តែប្រសើរឡើងបើចេះធ្វើអោយអារម្មណ៍របស់គេត្រូវនឹងកាលៈទេសៈ។
- កុំធ្វើអោយខូចអ្វីដែលអ្នកមានដោយសារតែចង់បានអ្វីដែលអ្នកគ្មាន។ចាំថាអ្វីដែលអ្នកមាននៅពេលនេះធ្លាប់ស្ថិតនៅក្នុងចំណោមអ្វីដែលអ្នកស្រមៃចង់បានកាលពីមុន។
- បើមិនត្រូវកុំធ្វើ បើមិនពិតកុំនិយាយ។
- តើអ្នកចង់ល្បីឬ?បើដូច្នេះត្រូវចាប់ផ្តើមពីមនុស្សធម្មតាតើអ្នកចង់សាងសងអគារធំខ្ពស់ត្រដែតមួយឬ?ដូច្នេះដំបូងគិតអំពីមូលដ្ឋាននៃការដាក់ខ្លួន។
- ចាំថាសំណង់កាន់តែខ្ពស់ ត្រូវការគ្រឺះកាន់តែជ្រៅ។
- ការសារភាពទទួលស្គាល់អំពើការងារអាក្រក់ជាការចាប់ផ្តើ់មដំបូងនៃការងារល្អ។