នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Oct 28, 2013

មាឃបូជា

ព្រះធម៌សម្តេចសង្ឃជួន ណាត មាឃបូជា


មាឃ​បូជា (អាន​ថា៖ មាឃៈបូជា មិន​មែន​អាន មាឃ-បូជា ទេ) វចនានុក្រម​ខ្មែរ ទំព័រ​៨៧២ ន. (សំ.បា. មាឃ + បូជា) ការ​ធ្វើ​បូជា​ក្នុង​ខែ​មាឃ។
មាឃបូជាធ្វើឡើងដោយបុព្វហេតិពីរប្រការគឺ
១.ព្រះអង្គដាក់អាយុសង្ខារថានៅតែបីខែទៀតទេព្រះទ្រង់បរិនិព្វានហើយ
២.សម្តែងឪវាតបាតិមោក្ខ

ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ រំឮក​ដល់ សាវក​សន្និបាត “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត “ការ​ប្រជុំ​មាន​អង្គ​បួន” គឺ
  1. ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (ថ្ងៃ​ពេញ​បូរណ៌មី​ខែ​មាឃ),
  2. ព្រះ​ភិក្ខុ​សង្ឃ​ចំនួន​១.២៥០ រូប ឥត​បាន​កំណត់​ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្ដា,
  3. ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធ​តែ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់,
  4. ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត​ បាននូវបដិសម្ភិញាណបួន។
បដិសម្ភិទាញាណបួនគឺ
    1. ធម្មប្បដិសម្ភិទា បញ្ញាយល់ធម៌
    2. អត្ថប្បដិសម្ភិទា យល់សេចក្តីរបស់ធម៌
    3. បដិភាណប្បដិសម្ភិទា ឈ្លាស់វៃក្នុងការសម្តែងធម៌
    4. វិរុត្តិប្បដិសម្ភិទា ឈ្លាស់វៃក្នុងការប្រើភាសាឬប្រើពាក្យ
ការ​ប្រជុំ​មាន​អង្គ​៤​ដូច្នេះ ក្នុង​ពុទ្ធ​សម័យ​មាន​តែ​ម្ដង​គត់, ក្នុង​វេលា​នោះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឱវាទ​បាតិមោក្ខ…។
​​​ឱវាទ​បាតិមោក្ខទាំងបីគឺ
  1. ​​សព្វបាបស្សអករណំ ហាមមិនឲ្យធ្វើអំពើបាប
  2. កុសលស្សូបសម្បទា ឲ្យញាំុងកុសលឲ្យដល់ព្រម
  3. សចិត្តបរិយោទបណំ ធ្វើចិត្តឲ្យស្អាតបរិសុទ្ធ

ពួក​ពុទ្ធមាមក​ជន​គ្រប់​ប្រទេស​ក្នុង​សាសន​កាល​រៀង​មក កំណត់​យក​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ​រាល់​ឆ្នាំ ថា​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​បូជាៈ ថ្ងៃ​មាឃ​បូជា, ធ្វើ​មាឃ​បូជា, បុណ្យ​មាឃ​បូជា។



ប្រវត្តិនៃបុណ្យមាឃបូជានៅក្នុងព្រះរាជាណាចក្រកម្ពុជា


នៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាសភាគ២ មានចែងថាៈ ព្រះរាជាណាចក្រកម្ពុជា​បានផ្តើម​ធ្វើបុណ្យ​វិសាខបូជា​នៅក្នុងរាជព្រះបាទហរិរក្សរាមា(ព្រះអង្គដួង) ដែលគង់​នៅក្រុងឧត្តុង​មានជ័យ​ ក្នុងពុទ្ធសករាជ ២៣៩៧ និងគ្រិស្តសករាជ ឆ្នាំ១៩៨៥ ។

បើតាមសេចក្តីនេះ អាឲ្យគេសន្និដ្ឋានបានថា ពិធីបុណ្យមាឃបូជា ក៏ប្រហែលជាត្រូវ​បានគេ​ផ្តើម​ធ្វើឡើង​ នៅក្នុង​ពុទ្ធសករាជ ជាមួយគ្នានោះផងដែរ ពីព្រោះ​ពិធីបុណ្យ​ទាំងពីរនេះ គឺជាបុណ្យរំលឹកដល់ថ្ងៃ​ខួបនៃមហាភិលក្ខិតកាលធំៗ របស់ព្រះសមនគោត្តម ដែលជាព្រះសាស្តារនៃមនុស្ស និងទេព្វតា ។
កំណត់កម្មវិធីបុណ្យ
Buddism​ មាឃបូជា
នៅវេលាម៉ោង ៥ កន្លះល្ងាច ថ្ងៃ១៥កើត ពេញបូណ៌មីខែមាឃ ក្រុមសង្ឃការី និមន្តព្រះសង្ឃ​ គង់លើ​ អាសនៈចំពោះ​ ព្រះភក្ត្រព្រះពុទ្ធបិដិមាករ ដើម្បីនមស្កាព្រះរតនត្រ័យ សមាទានសីល សូត្រ​បាលី​មាឃ​បូជា សម្តែង​ធម៌ទេសនា​ស្តីពី​ពុទ្ធប្រវត្តិ និងសូត្ររំលឹកគុណរបស់ព្រះពុទ្ធរហូត​ដល់ភ្លឺ​។ ពិធីបុណ្យមាឃបូជានេះ គឺគេប្រារព្វឡើងដើម្បីរំលឹកដល់កាលបរិច្ឆេទ (ថ្ងៃ១៥កើត ខែមាឃ) ជាកាល​បរិច្ឆេទ​ដំបូងបន្ទាប់ពីព្រះពុទ្ធបានត្រាស់ដឹង​ “ក្នុងព្រះជន្ម ៣៥វស្សា” ។ ពេលនោះ ព្រះអង្គទ្រង់បាន បើក​មហា​សន្និបាត​សង្ឃ​​មួយ ដោយព្រះអង្គបានសំដែងនូវឳវាទប្បាតិមោក្ខ ព្រមទាំងបាន​តែងតាំង​ព្រះ​សាវីបុត្រ​​ជាបឋម​សាវ័ក​ ឯព្រះមោគ្គល្លានត្រូវបានតែងតាំង​ជា​ទុតិយ​សាវ័ក ។ ពោលគឺ ១៤កើត ខែមាឃ​ គឺជាថ្ងៃដែលព្រះពុទ្ធ​ប្រកាស​ប្រាប់មារ​ថា​ ៣ខែទៀត ព្រះអង្គនឹង​ ចូលបរិនិព្វាន (ក្នុងព្រះ ជន្មាយុ ៨០វស្សា) នេះហើយ ។
ពិធីឆ្លងបុណ្យមាឃបូជា
មាឃបូជា


ពុទ្ធសាសនិក តែងតែចាត់ទុកពិធីបុណ្យមាឃបូជានេះ ជាមហាមង្គលដ៏​ប្រសើរ​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យតាមពុទ្ធសាសនានានា ។ ដើម្បីឲ្យសមស្របទៅតាមបំណងប្រាថ្នា​នៃ​ពុទ្ធសានិករៀងៗខ្លួន​នោះ ពួក​គេបាននាំគ្នារៀបចំ ចាត់ចែងនូវ គ្រឿងសក្ការៈបូជា​ដ៏ប្រណីត​ៗដូចជា​ ប្រទីបជ្វាលា ទៀន ធូប ប្លូ ស្លា​ ផ្កា បារី បិងទ័យទាន ផ្សេងៗទៀតសម្រាប់​ប្រគេនដល់ព្រះសង្ឃ​ និងរៀបចំបូជាដល់​ស្នូបដំកល់​នូវព្រះ​សារិរិក​ធាតុ​របស់ព្រះពុទ្ធ​ជាដើម ។

លុះព្រឹកឡើង ត្រូវនឹងថ្ងៃ១រោជ ខែមាឃ ពុទ្ធសានិកទាំងអស់ បានរៀបចំដាក់បាត​ឆ្លងជាកិច្ច​បង្ហើយ​​បុណ្យ​។ បន្ទាប់ពីពិធីដាក់បាតចប់ ឧបាសក ឧបាសិកាចំណុះជើងវត្តទាំងអស បានវេរចង្ហាន់ និង​ទ័យ​ទាន​ផ្សេងៗ ដល់ព្រះសង្ឃ​ភ្ជាប់ និងសេចក្តី​ប្រថ្នា​យក​មគ្គផលរៀងៗខ្លួន ។







\ http://www.addurl.nu