ប្រសិនបើគោលដៅមិនទាន់សម្រេច អ្នកពិតជាពិបាកស្វែងរកឃើញនូវបានសេក្តីស្ងប់ និងលំនឹងណាស់។
ការមានតុល្យភាពក្នុងជីវិតរស់នៅវាពិតជាសំខាន់ណាស់។ ដូច្នេះហើយគួរតែចេះរៀបចំពេញវេលារបស់អ្នកឲ្យបានត្រឹមត្រូវដូចជា ពេលសម្រាប់ធ្វើការ និងការធ្វើការថែទាំសុខភាព… យោងតាមទស្សនាវដ្តីសម្រាប់ស្ត្រី ( Magazine For Women) ដែលបានផ្តល់នូវវិធីសាស្ត្រ ៦ បែបដូចខាងក្រោម៖
១.ស្វែងយល់ពីចំណុចខ្លាំងរបស់ខ្លួន
ដើម្បីរស់នៅឲ្យមានតុល្យភាពក្នុងជីវិតអ្នកគួរតែស្វែងរកការងារធ្វើ ដើម្បីបំពេញតំរូវរបស់ខ្លួន និងធ្វើឲ្យខ្លួនកាន់តែមានភាពល្អប្រសើរ។ ចំពោះអ្វីទាំងអស់នេះអ្នកគួរតែគិតឲ្យប្រុងប្រយ័ត្ន និងត្រូវតែយល់អំពីអ្វីដែលមានឥទ្ធិពលក្នុងជីវិតរបស់អ្នក។ ជាការពិតណាស់សម្រាប់អ្វីដែលមានឥទ្ធិពលដែលអាចធ្វើឲ្យអ្នកមាន ការរីកចម្រើន និងអាចផ្លាស់ប្តូរគ្រប់កាលៈទេសៈ។ ដូច្នេះ វាពិតជារឿងសំខាន់មួយដែលអ្នកគួរតែស្វែងយល់ពីចំណុចខ្លាំងរបស់ខ្លួន ឯង។
