ញាណោសែម សារ៉េត |
នេះគឺជាអត្ថបទទី១របស់ខ្ញុំជាម្ចាស់វ៉ែបសាយ ដោយខ្ញុំមើលឃើញថា ខ្ញុំរស់នៅក្នុងសង្គមមួយ តើខ្ញុំបានធ្វើអ្វីខ្លះដើម្បីសង្គមខ្ញុំ និងសាកលលោកឲ្យសមទៅនឹង ពាក្យថាខ្ញុំកើតជាមនុស្ស។
ជាការពិតណាស់ រាល់ជីវិតអ្នកគឺចង់បានសេចក្តីសុខ ប៉ុន្តែតើយើង ត្រូវរកសេចក្តីសុខមកពីណា? តើក្តីសុខដែលយើងបាន ដោយទង្វើបែបណា?
តើយើងបានចែករំលែកក្តីសុខ ឲ្យអ្នកដទៃហើយឬនៅ? តើខ្ញុំត្រូវរស់ដើម្បីអ្វី?
ខ្ញុំរស់មិនបានមួយរយឆ្នាំផង ប្រសិនបើខ្ញុំទុកពេលវេលា និងឧត្តមគតិរបស់ខ្ញុំចំណាយចោលឥតប្រយោជន៏ សួរថាតើនេះជាខ្លឹមសារជីវិតឬ?
ខ្លឹមសារជីវិតនៅត្រង់បុគ្គលណាដែលមានគុណធម៌ ចរិយាធម៌ និងតម្លៃនៃការអប់រំ ដោយបានធ្វើអ្វីៗដើម្បីសង្គម និងសាកលលោកប្រកបដោយសន្តិភាព ទោះជាបុគ្គលនោះត្រូវរស់ដោយមានតែដុំបាយពីរចម្អែតក៏ដោយ ។
ពិតណាស់សត្វលោកចង់បានក្តីសុខ ដែលកើតពីសម្ភារៈនិយម ឥស្សរិយយស ប៉ុន្តែទាំងអស់ហ្នឹងវាអាចបាត់បង់ទៅវិញដោយប្រការណាមួយមិនខានឡើយ ដូចព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែងថា ក្តីសុខ ដែលកើតឡើងពីបច្ច័យទាំងបួនវាគ្រាន់ជាក្តីសុខមួយគ្រាៗ នៅពេល ដែលយើងត្រូវការវាប៉ុណ្ណោះ ប៉ុន្តែក្តីសុខដែលកើតឡើងពីការធ្វើចិត្តរបស់អ្នកឲ្យបរិសុទ្ធ ស្ងប់ចិត្តនោះ ជាក្តីសុខមិនអាចកែប្រែបាន។
ខ្ញុំរស់ដើម្បីសេចក្តីសុខរបស់ខ្ងុំ របស់សង្គម និងសាកលលោករបស់ខ្ញុំ ដែលព្រមទៅដោយចិត្តមេត្តា និងឧត្តមគតិរបស់ខ្ញុំ។
ដោយ ព្រះភិក្ខុ ញាណោ សែម សារ៉េត