នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?
Showing posts with label ជីវិត. Show all posts
Showing posts with label ជីវិត. Show all posts

Nov 2, 2013

ក្នុងអត្តសញ្ញាណជាមនុស្សចំណុចសំខាន់ៗ៤យ៉ាង


  • ភាវះ 
  • សតិ 
  • មនសការ 
  • ការប្រមើលមើលដោយមាន​ការច្នៃប្រឌិត 
  • ការមានចន្ទះករាជ្យជឿជាក់លើខ្លួ​នង

Oct 22, 2013

ំមូលហេតុទាំង៨ដើម្បី​ទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត​



១. កុំ​ខ្វល់​ពី​អ្នកដទៃ​គិត​អំពី​អ្នក​
២. គិត​ពី​មនុស្ស​ដែល​អន់​ជាង​ខ្លួន​
៣. គ្មាន​នរណា​ម្នាក់​ទទួល​បាន​ភាពរ​ស់រាយ​គ្រប់​ពេលវេលា​នោះ​ទេ​
៤. ផ្តោត​លើ​រឿង​វិជ្ជមាន​
៥.​មាន​អំណរ​
៦. នៅក្បែរ​មនុស្ស​ដែល​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ល្អ​
៧. នៅក្នុង​បច្ចុប្បន្នកាល​
៨. គិតថា​រឿង​នេះ​វា​នឹង​កន្លង​ហួស​ឆាប់

Oct 17, 2013

ហេតុអ្វីបានជាធ្វើឲ្យខ្ញុំឃើញ?

​​​​ខ្ញុំចង់ឃើញពិភពលោកមានសន្តិភាព មនុស្សរស់នៅដោយស្មើភាពគ្នា មិនមានការជិះជាន់ ឈ្នានីស ប្រកាន់វណ្ណះ ពូជសាសន៏ តែវាបានខុសស្រឡះទៅនឹងការគិតរបស់ខ្ញុំ។

ហេតុអ្វីបានជាធ្វើឲ្យខ្ញុំឃើញ?

Sep 13, 2013

លក្ខណ​ធ្វើឲ្យក្រ ៧


១. មិន​អាច​គ្រប់​គ្រង​ភាវ​ (ភា​វ​ទី​នេះ គឺ​ចង់​សំ​ដៅ​លើ​សរី​រាង្គ និង​អារម្មណ៍)។
២. មិន​ចេះ​កំណត់​គោល​ដៅ (មាន​មនុស្ស​មួយ​ចំនួន​បាន​កំណត់​គោល​ដៅ​ទាប​ពេក ឬ​ក៏​ខ្ពស់​ពេក​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​គេ​មាន​បញ្ហា​មិន​សម​បំណង)។ 

សសរស្តម្ភនៃជោគជ័យ

         បរាជ័យ គឺជាសសរស្តម្ភនៃជោគជ័យ។ យើងត្រូវរៀនពីបរាជ័យរបស់យើង ដើម្បីសម្រេចបានជោគជ័យ។ ការមិនដែលធ្លាប់ទទួលបានបរាជ័យសោះ ក៏ឈ្មោះថាមិន ដែលបានជោគជ័យសោះដែរ មានន័យថា បើយើងមិនភ្លក្សរស់ ជាតិបរាជ័យ និងភាពជូរចត់របស់វាទេនោះ យើងមិនអាចឲ្យតម្លៃដល់រស់ផ្អែមល្ហែមនៃជ័យជំនះបានឡើយ ។​ ជ័យជំនះប្រែក្លាយទៅជាព្រឹត្តិការណ៏មួយដ៏សោះកក្រោះ ដែលមានត្រឹមតែឈ្មោះ ឬគ្មានអត្ថប្រយោជន៏។ បរាជ័យមិនគ្រាន់តែជួយយើងឲ្យសម្រេចជ័យជោគជ័យប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យយើងក្លាយជាមនុស្សល្អ ហើយធ្វើឲ្យយើងមានចិត្តសោមនស្ស និងសំបូរបទពិសោធន៏ទៀតផង។ យើងរស់ យើងធ្វើការ យើងសុបិន្ត ម្នាក់ៗ មានផែនការតូចតាចរបស់ខ្លួន ពេលខ្លះ យើងសើច ពេលខ្លះយើងយំ គឺដោយហេតុដូច្នេះ ទិវាចេះតែកន្លងផុតទៅ។

តើគោលដៅអ្វី?

វិធីកំណត់គោលដៅ
តើគោលដៅអ្វី?
        គោលដៅជា​ រឿងមួយសំខាន់ណាស់សំរាប់ បុគ្គលម្នាក់ៗ ប្រសិនបើគ្មានគោលដៅ​​ទេជីវិត យើងរសាត់ អណ្ដែតគ្មានកោះត្រើយច្បាស់លាស់ ហេតុដូច្នេះ​ គោលដៅមានន័យថាការកំណត់ ឬដាក់ផែនការដើម្បីទៅកាន់ទិសដៅ។ 


វិធីសាស្រ្ត៨យ៉ាងដើម្បីកំណត់គោលដៅ
១ - ចូរធ្វើការសំរេចចិត្ត នូវអ្វីដែលអ្នកចង់បាន 

Sep 12, 2013

វត្តអង្គតាមិញ

ព្រះពុទ្ធមិនអោយជឿនូវជំនឿ១០យ៉ាង

ព្រះអង្គទ្រង់ត្រាស់ទេសនាទុកក្នុង កាលាមសូត្រ សុត្តន្តបិដក អង្គុត្តរៈ និកាយ តិកនិបាន ភាគ​ ៤១ ទំព័រ ២១៨ និង ២៣០ មានសេចក្ដីថាៈ
១-មាអនុស្សាវេន កុំប្រកាន់ជឿអ្វី ដែលព្ញតៗគ្នា មិនមានហេតុផល ។
២- មាបរម្បរាយ​ កុំប្រកាន់ជឿអ្វីដែលគ្រាន់តែនិយាយៗគ្នា មិនមាដើមចុង ។
៣- មាឥតិកិរាយ កុំប្រកាន់ជឿអ្វីដោយការភា្ញក់ផើ្អល ដោយគ្រាន់តែឮដំណឹងថាយ៉ាងនេះ យ៉ាងនោះ។
៤- មាបិដកសម្បទានេន កុំប្រកាន់ជឿដោយមើលឃើញថា សមតាមគម្ពីរ រឺ ដោយអាងក្បួនម្រា ។
៥- មាតក្កហេតុ​ កុំប្រកាន់ជឿអ្វីដោយហេតុដែលត្រិះរិះនឹកស្មានក្នុងចិត្តខ្លូនឯង។
៦- មាតយហេតុ កុំប្រកាន់ជឿ ដោយកាន់តម្រុយផែ្សផ្សំ រឺកាត់តម្រូវ។
៧- មាអាការបរិវិតកេ្កន កុំប្រកាន់ជឿ ដោយការត្រិះរិះតាមអាការៈ ។
៨- មាទិដ្ឋិនិជ្ឈានក្ខន្ដិយា កុំប្រកាន់ជឿដោយអាងថា ត្រូវនឹងទិដ្ឋិរបស់ខ្លូន។
៩- មាតព្វរូបតាយ កុំប្រកាន់ជឿថា អ្នកនេះជាអ្នកប្រាជ្ញ និយាយគួរជឿតាម។
១០- មាសមណោនោគរុ កុំប្រកាន់ជឿថាសមណៈជាគ្រូយើង។ ពាក្យ​​​​​​​ប្រៀនប្រដៅនេះ ព្រះដ៏មានព្រះភាគ ទ្រង់ទេសនាទុកមកយូរយារណាស់មកហើយ តែស្ថិតនៅតាមសំណៅដើមដដែល ឃើញហាក់ដូចជានៅថ្មីៗ ពុទ្ធវចនៈនេះបញ្ជាក់ច្បាស់ថា ព្រះពុទ្ធសាសនា ជាសាសនាប្រគល់សេរីភាពឱ្យបុគ្គលមា្នក់ៗក្នុងការជឿ​ ការនិយាយ ការធ្វើការគិត ពុំព្រមឱ្យប្រើជំនឿ ឥតហេតុផលទេ។

Sep 1, 2013

តើខ្ញុំ​ត្រូវ​រស់ដើម្បីអ្វី


ញាណោសែម សារ៉េត



នេះគឺជាអត្ថបទទី១របស់ខ្ញុំជាម្ចាស់វ៉ែបសាយ ដោយខ្ញុំមើលឃើញថា ខ្ញុំរស់​នៅក្នុង​សង្គម​​មួយ តើខ្ញុំបានធ្វើអ្វីខ្លះដើម្បីសង្គមខ្ញុំ និង​សាកល​លោកឲ្យសមទៅនឹង ពាក្យថាខ្ញុំ​កើត​ជាមនុស្ស។
ជាការពិតណាស់ រាល់ជីវិតអ្នកគឺចង់បានសេចក្តីសុខ ប៉ុន្តែតើយើង​ ត្រូវរកសេចក្តី​សុខ​មក​ពីណា? តើក្តីសុខដែលយើងបាន ដោយទង្វើ​បែប​ណា?

\ http://www.addurl.nu