នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Sep 13, 2013

សសរស្តម្ភនៃជោគជ័យ

         បរាជ័យ គឺជាសសរស្តម្ភនៃជោគជ័យ។ យើងត្រូវរៀនពីបរាជ័យរបស់យើង ដើម្បីសម្រេចបានជោគជ័យ។ ការមិនដែលធ្លាប់ទទួលបានបរាជ័យសោះ ក៏ឈ្មោះថាមិន ដែលបានជោគជ័យសោះដែរ មានន័យថា បើយើងមិនភ្លក្សរស់ ជាតិបរាជ័យ និងភាពជូរចត់របស់វាទេនោះ យើងមិនអាចឲ្យតម្លៃដល់រស់ផ្អែមល្ហែមនៃជ័យជំនះបានឡើយ ។​ ជ័យជំនះប្រែក្លាយទៅជាព្រឹត្តិការណ៏មួយដ៏សោះកក្រោះ ដែលមានត្រឹមតែឈ្មោះ ឬគ្មានអត្ថប្រយោជន៏។ បរាជ័យមិនគ្រាន់តែជួយយើងឲ្យសម្រេចជ័យជោគជ័យប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យយើងក្លាយជាមនុស្សល្អ ហើយធ្វើឲ្យយើងមានចិត្តសោមនស្ស និងសំបូរបទពិសោធន៏ទៀតផង។ យើងរស់ យើងធ្វើការ យើងសុបិន្ត ម្នាក់ៗ មានផែនការតូចតាចរបស់ខ្លួន ពេលខ្លះ យើងសើច ពេលខ្លះយើងយំ គឺដោយហេតុដូច្នេះ ទិវាចេះតែកន្លងផុតទៅ។
\ http://www.addurl.nu