ព្រះពុទ្ធមិនអោយជឿនូវជំនឿ១០យ៉ាង
ព្រះអង្គទ្រង់ត្រាស់ទេសនាទុកក្នុង កាលាមសូត្រ សុត្តន្តបិដក អង្គុត្តរៈ និកាយ តិកនិបាន ភាគ ៤១ ទំព័រ ២១៨ និង ២៣០ មានសេចក្ដីថាៈ
១-មាអនុស្សាវេន កុំប្រកាន់ជឿអ្វី ដែលព្ញតៗគ្នា មិនមានហេតុផល ។
២- មាបរម្បរាយ កុំប្រកាន់ជឿអ្វីដែលគ្រាន់តែនិយាយៗគ្នា មិនមាដើមចុង ។
៣- មាឥតិកិរាយ កុំប្រកាន់ជឿអ្វីដោយការភា្ញក់ផើ្អល ដោយគ្រាន់តែឮដំណឹងថាយ៉ាងនេះ យ៉ាងនោះ។
៤- មាបិដកសម្បទានេន កុំប្រកាន់ជឿដោយមើលឃើញថា សមតាមគម្ពីរ រឺ ដោយអាងក្បួនម្រា ។
៥- មាតក្កហេតុ កុំប្រកាន់ជឿអ្វីដោយហេតុដែលត្រិះរិះនឹកស្មានក្នុងចិត្តខ្លូនឯង។
៦- មាតយហេតុ កុំប្រកាន់ជឿ ដោយកាន់តម្រុយផែ្សផ្សំ រឺកាត់តម្រូវ។
៧- មាអាការបរិវិតកេ្កន កុំប្រកាន់ជឿ ដោយការត្រិះរិះតាមអាការៈ ។
៨- មាទិដ្ឋិនិជ្ឈានក្ខន្ដិយា កុំប្រកាន់ជឿដោយអាងថា ត្រូវនឹងទិដ្ឋិរបស់ខ្លូន។
៩- មាតព្វរូបតាយ កុំប្រកាន់ជឿថា អ្នកនេះជាអ្នកប្រាជ្ញ និយាយគួរជឿតាម។
១០- មាសមណោនោគរុ កុំប្រកាន់ជឿថាសមណៈជាគ្រូយើង។ ពាក្យប្រៀនប្រដៅនេះ ព្រះដ៏មានព្រះភាគ ទ្រង់ទេសនាទុកមកយូរយារណាស់មកហើយ តែស្ថិតនៅតាមសំណៅដើមដដែល ឃើញហាក់ដូចជានៅថ្មីៗ ពុទ្ធវចនៈនេះបញ្ជាក់ច្បាស់ថា ព្រះពុទ្ធសាសនា ជាសាសនាប្រគល់សេរីភាពឱ្យបុគ្គលមា្នក់ៗក្នុងការជឿ ការនិយាយ ការធ្វើការគិត ពុំព្រមឱ្យប្រើជំនឿ ឥតហេតុផលទេ។