ពាក្យថា “មង្គល” មានន័យថា ការរីកចម្រើន, សេចក្តីសុខចម្រើនសួស្តីដែលជាទីប្រាថ្នារបស់មនុស្ស ។ ដោយហេតុ
តែចង់បានមង្គលគឺក្តីសុខចំរើននេះមនុស្សមានការប្រព្រឹត្តិផ្សេងៗគ្នា ដោយអ្នកខ្លះបួងសួងពពួកទេវតា អ្នកខ្លះបូជាដល់អាទិទេព ឬព្រះរបស់ពួកគេ អ្នកខ្លះបួងសួងអារក្ស អ្នកតា ខ្មោចព្រាយបិសាច ជីដូនជីតាជាដើម ។ចំពោះព្រះពុទ្ធសាសនា ការបួងសួងទាំងនេះជាទង្វើមិនត្រឹមត្រូវឡើយ។នៅក្នុងគម្ពីរមង្គលត្ថទីបនី មានដំណាលថា មុនពេលព្រះពុទ្ធបានត្រាស់ដឹងនិងជំនាន់ពុទ្ធកាល នៅប្រទេសឥណ្ឌា ដែលជាប្រទេសរុងរឿងនោះពួកលោកអ្នកប្រាជ្ញ
មានការមិនចុះសម្រុងគ្នាអំពីគោលការណ៍ដែលនឹងនាំមកនូវក្តីចំរើន ឬ មង្គល រហូតដល់មានការទាស់ទែងខ្វែងគំនិតគ្នាតាំងពីពួកអ្នកប្រាជ្ញរហូតដល់មន្ត្រីរាជការ ប្រជារាស្ត្រ និង ដល់ពពួកទេវតា ។ លុះដល់ព្រះពុទ្ធត្រាស់ដឹងក្នុងលោក ពួកគេបាននាំគ្នាចូលគាល់ និងសួរព្រះសម្មាសម្ពុទ្ធអំពីមង្គល ។ព្រះសម្មាសម្ពុទ្ធបានសម្តែងថា មង្គលបានមកពីការប្រតិបត្តិដ៏ត្រឹមត្រូវនិងមានគោលការណ៍ច្បាស់លាស់ ប្រកបដោយភាពវៃឆ្លាត និង ម៉ឺងម៉ាត់ ទៀងទាត់មិនមែនបានមកពីការបួងសួង អធិដ្ឋានចំពោះព្រះ ចំពោះអាទិទេព ឬទេវតាអង្គណាឬរង់ចាំ វាសនា ពីបុព្វជាតិឡើយ ។ ព្រះអង្គបានបង្រៀនថាផ្លូវដែលនាំទៅរកក្តីសុខប្រាស ចាកកង្វល់អោយបានដល់នូវការចំរើនលូតលាស់រុងរឿង និង សន្តិភាពនោះមាន