នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Sep 18, 2013

ប្រពៃណី និងវ​ប្បធម៌


ទំនៀមទំលាប់ និងប្រពៃណី

ឆ្លងកាត់តាមប្រវត្តិសាស្រ្តជាច្រើនសតវត្សរ៍ បានបង្ហាញថា ប្រទេសកម្ពុជា ជាប្រជាជាតិមួយដែល មានប្រពៃណី និងវប្បធម៌ សម្បូរបែប។ ហើយឆ្លងកាត់រយៈពេលជាច្រើនឆ្នាំមកនេះប្រជាជនកម្ពុជាក៏បានបង្កើតប្រពៃណីទំនៀមទម្លាប់ជាតិខ្លួនតាមរយៈ ការទទួលឥទ្ធិពល ពុទ្ធសាសនា និងព្រហ្មញ្ញសាសនា នៅក្នុងប្រទេស។

ប្រជាជនកម្ពុជា តែងតែប្រកាន់យក និងគោរពយ៉ាងខ្ជាប់ខ្ជួន នូវប្រពៃណីវប្បធម៌ នៅក្នុងជីវិតរស់នៅ ប្រចាំថ្ងៃរបស់ខ្លួន។
ភ្ញៀវទេសចរណ៍បរទេសទាំងឡាយនឹងបានឃើញនូវកាយវិការប្រកបដោយភាពថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជាដែល បង្ហាញនូវការ ស្វាគមន៍យ៉ាងទន់ភ្លន់ តាមរយៈការ" ជម្រាបសួរ" នៅពេលដែលពួកគេបានជួបនរណាម្នាក់។

ជម្រាបសួរ

ប្រជាជនកម្ពុជាតែងតែស្វាគមន៍ រាក់ទាក់គ្នាជាមួយ នឹងការសំពះដោយផ្គុំដៃប្រអប់ដៃទាំងពីរនាំក្នុងប្រអប់ទ្រូងហើយបន្ទន់ខ្លួន បន្តិចជាមួយនឹងភាសាដ៏ទន់ភ្លន់ដែលបានពោលឡើងថា "ជម្រាបសួរ" ហើយ្នកដែលមានហើយជាប្រពៃណីនោះ គឺអ្នកដែលមានអាយុតិច ឬ្ អ្នកដែលមានឋានៈ បុណ្យសក្តិទាបជាង ត្រូវតែលំអោនកាយសំពះគោរព ចំពោះអ្នកដែលមានអាយុ
ច្រើនជាង ឬអ្នក ដែលមានបណ្តាសក្តិខ្ពស់ជាង។

លើកលែងពេលជួបជាមួយ នឹងមនុស្សដែលមានអាយុស្របាលៗគ្នា ឬមន្រ្តីរាជការ រវាងបុរស និងបុរស ប្រពៃណីនេះ បានជំនួសវិញ ដោយការចាប់ដៃ។ចំណែកឯស្រ្តីវិញនូវតែប្រកាន់ភ្ជាប់នូវការសំពះក្នុងការស្វាគមន៍ទាំងបុរស និងស្រ្តី។
តែទោះបីជាយ៉ាងណាក៏ដោយប្រជាជនកម្ពុជាពិតជារីករាយនៅពេលដែលភ្ញៀវបរទេសស្វាគមន៍តាមរយៈការចាប់ដៃ ហើយនេះក៏ បង្ហាញនូវការស្និទ្ធស្នាលចំពោះគ្នាទៅវិញទៅមកផងដែរ។


របាំប្រពៃណី

ប្រជាជាតិកម្ពុជា មានរបាំប្រពៃណីជាច្រីន ដូចជារបាំអប្សារា ដែលត្រូវបានគេដឹងថាជាទម្រង់ សិល្បៈ កម្រិតខ្ពស់មួយរបស់ព្រះរាជា ហើយរបាំនេះក៏ជ្រើសរើសតែសិល្បការិនីមកសមែ្តងផង ដែរ។

ជាដំបូងទម្រង់នៃរបាំនេះត្រូវបានគេនំយកទៅសម្តែងនៅបរទេស ហើយក៏ត្រូវបានទទួលនូវភាព ល្បីល្បាញនៅក្នុងទសវត្សឆ្នាំ ១៩៦០ ថាជារបាំព្រះរាជទ្រព្យ ដែលក្នុងពេលនោះ ព្រះម្ចាស់ក្សត្រី នរោត្តម បុបា្ផទេវី ដែលជាព្រះរាជបុត្រីរបស់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ គឺជាសិល្បការិនី ដ៏ល្បីល្បាញ។

ជាពិសេសនោះរបាំអប្សរា ត្រូវបានធ្វើឲ្យគេនឹកឃើញ ដល់រូប អប្សរាជាច្រើនដែលបានឆ្លាក់នៅ ជញ្ជាំងប្រាសាទអង្គរវត្ត ហើយដែលជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់របាំអប្សរា(ទេពអប្សរចុះ មកពីឋានសួរ) ពិតជាផែ្នកដ៏សំខាន់មួយ នៅក្នុងវប្បធម៌ខែ្មរដែលមានអាយុកាលជាងមួយពាន់ឆ្នាំ មកហើយ។ នៅពេល ដែលធ្វើដំណើរទស្សនកិច្ចកម្ពុជា យ៉ាងហោចណាស់ ក៏ភ្ញៀវទេសចរណ៍ នឹងបានឃើញការ សម្តែងរបាំប្រពៃណីផងដែរ។

ទស្សនា​​វីដេអូ​ទាំងអស់


ក្បាច់គុនបុរាណខ្មែរ (សិល្បៈនៃការធ្វើសឹកសង្រ្គាម)

សិល្បៈនៃការធ្វើសឹកសង្រ្គាម ត្រូវបានគេដឹងថា មានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ ដោយមានភស្តុតាងជាច្រើន បានបញ្ជាក់បានតាមរយៈរូបចម្លាក់នៅប្រាសាទអង្គវត្ត។ ក្បាច់គុណ បុរាណខ្មែរមានច្រើនប្រភេទ ដូចជា ល្បុក្កតោ បោកចំបាប់ ក្បាច់គុណដំបងវែង និងក្បាច់គុណ ជាច្រើនទៀត។

ក្បាច់គុនល្បុក្កតោ
ក្បាច់គុណល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរមួយ ដែលមានស្នៀតក្បាច់គុនប្រយុទ្ធដោយប្រើដៃ ជាចំបង ព្រមទាំងបច្ចេកទេសនៅលើដី និងអាវុធជាដើម។
ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដំបូងគេ ដែលត្រូវបានគេប្រើប្រាស់ដើម្បីប្រយុទ្ធ នឹងសត្រូវ ក្នុង កំឡុងសម័យអង្គរ។

អ្នកហាត់ក្បាច់គុននេះ ត្រូវតែហ្វឹកហាត់ដោយរប្រើជង្គង់ កែង ដៃ ជើង និងក្បាលផងដែរ ហើយដំបងខ្លីជាធម្មតា ត្រូវបានគេប្រើប្រាស់ជាអាវុធ។

បោកចំបាប់
បោកចំបាប់ គឺជាកីឡាខ្មែរមួយ ដែលកីឡាករទាំងពីរត្រូវព្យាយាមបោកគ្នាទៅវិញទៅមកឲ្យដួលទៅ នឹងដី ហើយការប្រកួត មានបីទឹក។
អ្នកបោកចំបាប់ត្រូវសម្តែងក្បាច់រាំ បោកចំបាប់មុនពេលប្រកួត។ កីឡាករបោកចំបាប់ ដែលឈ្នះការប្រកួតលុះត្រាតែឈ្នះពីរទឹក ក្នុងចំណោម បីទឹក។
តែទោះបីជាយ៉ាងណាក៏ដោយ ក៏កីឡាករបោកចំបាប់ត្រូវបានគេតម្រូវឲប្រកួតរហូតដល់ចប់ទឹក នីមួយៗផងដែរ។

យ៉ាងណាមិញ ជាប្រពៃណីការប្រកួតកីឡាបោកចំបាប់ គេតែងតែទូងស្គរពីរ ដែលត្រូវបានគេស្គាល់ ថា ស្គរញី ស្គរឈ្មោល។ ការប្រកួតជាប្រពៃណីត្រូវបានគេរៀបចំឡើងនៅពហុកីឡដ្ឋានអូឡាំពិក ក្នុងអំឡុងពេលចូលឆ្នាំខែ្មរ និងនៅថ្ងៃឈប់សម្រាក ផេ្សងទៀតរបស់ប្រទេសកម្ពុជា។

ក្បាច់គុណដំបងវែង
ក្បាច់គុនដំបងវែង គឺជាសិល្បៈក្បាច់គុនបុរាណខ្មែរយើង ដែលមានស្នៀតគុនទាក់ទងនឹងការ ប្រើដំបងវែង។ ជាប្រពៃណី ក្បាច់គុននេះត្រូវបានដូនតាខ្មែរប្រើដើម្បីប្រយុទ្ធនឹងសត្រូវក្នុងការពារភូមិស្រុក ​និងប្រទេសរបស់ខ្លួន។

នៅពេលបច្ចុប្បន្ន ក្បាច់គុននេះបានក្លាយជាទីពេញនិយមជាពិសេសសម្រាប់យុវជនជំនាន់ក្រោយដែលបានហាត់រៀននៅតាម ក្លឹបនានាក្នុងប្រទេស។

ប្រដាល់ សេរី
ប្រដាល់សេរី គឺជាក្បាច់គុនប្រដាល់មួយបែបរបស់ដូនតាខ្មែរយើង។ ការប្រកួតប្រដាល់ត្រូវបាន គេ រៀបចំឡើងនៅលើសង្វៀន ហើយមានចំនួន៥ទឹក ព្រមទាំងមួយទឹកៗមានការសម្រាករយៈ ពេល មួយ ឬពីរនាទី។ មុនពេលប្រកួត អ្នកប្រដាល់ទាំងពីរ ត្រូវសម្តែងនូវការបួងសួងរំលឹកគុណ ដែលត្រូវ បានគេដឹងថា រំលឹកគុណគ្រូ ព្រមទាំងមានភ្លេងប្រពៃណីប្រគុំក្នុងពេលប្រកួតផងដែរ។ ឧបករណ៍ភ្លេង ដែលត្រូវបានគេប្រើប្រាស់ដូចជាស្គរយោល ស្រឡៃ(ឧបករណ៍មួយស្រដៀងខ្លុយ) និងឈឹង។ អ្នកប្រដាល់ ត្រូវបានគេតម្រូវឲ្យពាក់ហ្គង់ និង ខោខ្លី។

ចំណែកឯការទទួលជ័យជំនះវិញត្រូវបានគេវិនិច្ឆ័យនៅពេលដែលអ្នកប្រដាល់ម្ខាងវាយទៅលើអ្នក ប្រដាល់ម្ខាងទៀតឲ្យដួល ឬសន្លប់ ឬក៏ត្រូវ អាជ្ញាកណ្តាល រាប់រហូតដល់១០ហើយ ក៏អ្នកប្រដាល់ ដែលត្រូវ គេ វាយនោះនៅតែគ្មានលទ្ធភាព ប្រយុទ្ធបាន។ ឬក៏ករណីមួយទៀត អ្នកប្រដាល់ទាំងពីរ ត្រូវតស៊ូ ប្រកួត នឹងគ្នារហូតដល់ចប់ទឹក ហើយលទ្ធផលឈ្នះចាញ់ គឺអាស្រ័យលើចៅក្រម ជាអ្នកដាក់ពិន្ទុឲ្យ ហើយបើ អ្នកប្រដាល់ទាំងពីរទទួលពិន្ទុស្មើគ្នា គឺពួកគេទាំងពីរប្រកួតស្មើគ្នា។


ការរៀបអាពាហ៍ពិពាហ៍ខ្មែរ

ប្រពៃណីនៃការរៀបអាពាហ៍ពិពាហ៌ខ្មែរ គឺជាកិច្ចការមួយដ៏សំខាន់ ជាខ្លាំងដោយក្នុងនោះ មានការរៀបចំពិធីបែប សាសនា ជាច្រើនហើយមាន រយៈពេល៣ថ្ងែ៣យប់។ ការរៀបអាពាហ៍ ពិពាហ៍បានចាប់ផ្តើមនៅពេល កូនកំលោះ និងក្រុមគ្រួសាររបស់គេហែរជំនួនទៅផ្ទះកូនក្រមុំជា ចំណងដៃភ្ជាប់ស្ពានមេត្រីភាពផ្សាសាច់ឈាម នឹងគ្នា។
ហើយក្នុងពេលនោះ សមាជិកគ្រួសារ និងមិត្តភ័ក្តិត្រូវបានគេ អញ្ជើញឲ្យចូលរួម ដឹងឭ ក្នុងពិធីបំពាក់ជញ្ជៀនឲគ្នាទៅវិញ ទៅមក។ ជាទម្លាប់ ក៏មានការប្រគុំចម្រៀងប្រពៃណី នៅក្នុងឳកាសនេះដែរ ហើយចម្រៀងជាដំបូង គឺបានប្រកាសពីការ មកដល់របស់កូនកំលោះ និងចម្រៀងបន្ទាប់គឺបង្ហាញពីការជូនជំនូនទៅឪពុកម្តាយកូនក្រមុំ និង ចម្រៀងចុងក្រោយគឺអញ្ជើញ ចាស់ទុំមកពិសារម្លូស្លា ជាប្រពៃណីរបស់ខ្មែរ។
នៅក្នុងនោះដែរក៏មានពិធីមួយទៀត ដែលហៅថាពិធីកាត់សក់ គឺមានន័យថាកាត់សក់របស់ពួកគេទាំងពីរដើម្បីជាតំណាងនូវ ការចាប់ផ្តើមជីវិតដ៏ថ្មីសន្លាងមួយចាប់ដៃគ្នាជាប្តីប្រពន្ធរួមវិថីជីវិតតែមួយ។ ហើយដែលនិមិ្មតរូបនៃពិធីកាត់សក់នោះមានការចូលរួមពីឪពុកម្តាយទាំងសងខាង បងប្អូនញាតិ មិត្តជិតឆ្ងាយ ដើម្បីផ្តល់ពរជ័យ ដល់គូស្វាមីភរិយាថ្មីសូម ឲ្យបានសេចក្តីសុខ សុភមង្គលជា រៀងរហូត។

ជាចុងបញ្ចប់ ក៏មានពិធីដ៏សំខាន់មួយទៀត គឺសមាជិកគ្រួសារ និងមិត្តភ័ក្តិទាំងអស់ ត្រូវចងដៃដល់ កូនកំលោះកូនក្រមុំជាមួយ អំបោះ ព្រមទាំងឲ្យពរជ័យដល់គូស្វាមី ភរិយាថ្មី សូមឲ្យបានសេចក្តីសុខ សុខភាពល្អ ជោគជ័យ មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងស្រលាញ់គ្នាដល់ចាស់កោងខ្នង ព្រមទាំង មានវាយខ្មោះខ្លាំងៗយ៉ាងសប្បាយរីករាយផងដែរ។
នៅពេលនោះពួកគេក៏នាំគ្នាបាចផ្កាស្លាទៅគូស្វាមីភរិយាថ្មីព្រមទាំងមានប្រគុំចម្រៀងប្រពៃណីកំដរផងដែរ។ បន្ទាប់ពីកូនកំលោះនិងកូនក្រមុំត្រូវបានគេប្រកាសជាប្តីប្រពន្ធនឹងគ្នានោះ។
កូនកំលោះតោងស្បៃកូនក្រមុំចូលក្នុងបន្ទប់ ព្រមទាំងមានបទចម្រៀងប្រពៃណីប្រគុំ និងច្រៀងអមផងដែរ។

នៅចុងបញ្ចប់នៃពិធីរៀបមង្គលការ ភ្ញៀវទាំងអស់ត្រូវបានគេអញ្ជើញលៀងភោជនីអាហារ ដែល មានការប្រគុំតន្រ្តីកំដរផងដែរ។ ការរៀបអាពាហ៍ពិពាហ៍ខ្មែរ មានភាពអ៊ូអរ និងសប្បាយរីករាយ។

នៅពេលបច្ចុប្បន្ននេះ គ្រួសារភាគច្រើនបានកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍នៅត្រឹមតែមួយ ថ្ងៃប៉ុណ្ណោះ។


ឱសថបុរាណ

ឱសថបុរាណខ្មែរ គឺជារូបមន្តនៃការព្យាបាលរោគតាមបែបបធម្មជាតិដោយប្រើប្រាស់ថ្នាំកែរោគ មានដូចជា ឬសឈើ សំបកឈើ ស្លឹកឈើ និងតិណទេស ដើម្បីព្យាបាលរោគ ក្នុងខ្លួនឲបាន ជាសះស្បើយ។
ប្រជាជនខ្មែរ បានប្រើប្រាស់ឳសថបុរាណសម្រាប់ព្យាបាលជម្ងឺ ជាច្រើនមុខអស់រយៈពេលជា ច្រើនឆ្នាំ មកហើយ ហើយដែលរូបមន្តនៃការ ផ្សំថ្នាំបែបបុរាណនេះ ដូនតាខ្មែរ មានតាំងពី សម័យអង្គរមកម្ល៉េះ។
ការព្យាបាលបែបនេះ គឺជំនួសឲ្យការលេបថ្នាំពេទ្យ និងការវះកាត់ ហើយអ្នកដែលផ្សំថ្នាំទាំងនេះត្រូវបានគេហៅថា "គ្រូខ្មែរ" ។
គ្រូឱសថបុរាណខ្មែរ ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់និងជួយបំពាក់បំប៉នថែមទៀត នៅឯមជ្ឈមណ្ឌលជាតិឱសថបុរាណ ហើយសៀវភៅថ្នាំជាភាសាបាលីត្រូវបានគេប្រមែប្រមូលពីបណ្តា វត្តទាំងឡាយនៅទូទាំងប្រទេស ក៏ត្រូវបានគេយកមកប្រែ ជាភាសាខ្មែរ ដើម្បីងាយអាន និងងាយ យល់ផងដែរ។
មជ្ឈមណ្ឌលក៏សូមស្វាគមន៍ចំពោះ គ្រូឱសថបុរាណទាំងឡាយ នៅទូទាំងប្រទេស មកចូលរួម ដើម្បីចែករំលែកចំណេះដឹង និងជួយបំពាក់បំប៉នដល់គ្រូឱសថបុរាណដទៃទៀត ឲ្យមាន កម្រិតយល់ដឹង ជ្រាលជ្រៅដូចគ្នាក្នុងការរួមគ្នាជួយសង្រ្គាះដល់ ប្រជាជនឲ្យជៀសផុតពីជម្ងឺនានា។
អត្ថបទពី ក្រសូងទេសចរណ៏នៃព្រះរាជាណាចក្រកម្ពុជា

\ http://www.addurl.nu