នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Nov 15, 2013

ដែនដីសុវណ្ណភូមិដែលខ្ងំុស្រម័យ




ដែនដីដ៏ត្រកាល ពោរពេញទៅដោយធនធានធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ក្នុងប្រវត្តិសាស្ត្រខ្មែរត្រូវបានហៅថា ចូឡាទឹកលិច សព្វថ្ងៃត្រូវបានគ្រប់គ្រង​ ដោយរាជរដ្ឋាភិបាលវៀតណាមដែលខ្មែរយើងសព្វថ្ងៃហៅថាទឹកដីកម្ពុជាក្រោម។ ជាការពិតណាស់កម្ពុជាក្រោមដែលបានបាត់បង់ជិតមួយសតវស្សន៏ទៅហើយ ប៉ុន្តែខឿននៃវប្បធម៌ ប្រពៃណីយ៏ អក្សរសាស្រ្តនៅតែគង់វង្ស បើទោះបីជា មានការគ្រប់គ្រងដោយប្រជាជាតិវៀតណាមដ៏ដោយ។ សព្វថ្ងៃ​ កម្ពុជាក្រោមសឹងថាខ្មែរមួយចំនួនមិនស្គាល់ទាល់តេសោះ តែបើយើងមកដល់ទឹកដីសុវណ្ណភូមិរបស់យើងនោះ ទើបដឹងថា ប្រជាជនខ្មែរថែរក្សាបានគង់​វង្សបានល្អណាស់។ ជាភស្តុតាងខ្ងុំបានមកដល់ដែនដីនេះខ្ងុំឃើញរាល់ខឿនវប្បធម៌ខ្មែរមានដូចជាវត្តអារាម ចម្លាក់វប្បធម៌ ភាសា អក្សរសាស្រ្ត បុណ្យប្រពៃណីយ៏ បុណ្យផ្សេងៗនៅតែមានក្នុងបណ្តាលប្រជពលរដ្ឋខ្មែរជានិច្ច។

\ http://www.addurl.nu