- ដ៏រាបណាយើងនៅមានដង្ហើមចេញចូលដ៏រាបនោះយើងនៅតែមានតំលៃក្នុងសង្គម។
- ទំពាំងមិនអាចខ្វះឫស្សីបានទេ។
- ទំពាំងស្នងឫស្សី បើឫស្សីស្អុយរលួយចុះទំពាំងនឹងទៅជាយ៉ាងណា។
- សេចក្តីភ័យក្លាយវាកើតឡើងចំពោះមនុស្សអវិជ្ជាមិនមែនបណ្ឌិតឡើយ។
- គ្មានបុគ្គលណាបង្ករភាពឈឺចាប់ឲ្យយើងច្រើនជាងពីខ្លួនយើងមានលោភៈ ទោសៈ និងឥស្សានោះឡើយ។
- ត្រូវធ្វើចិត្តឲ្យមានតុល្យភាពនិងស្ងប់ស្ងៀម។
- ភាពស្ងប់ស្ងៀមវាមិនមែនបង្ហាញពីភាពទន់ខ្សោយ ប៉ុន្តែវាបង្ហាញពីភាពរឹងមាំរបស់មនុស្សម្នាក់ៗ។
- យើងអាចរវល់ពេញមួយថ្ងៃប៉ុន្តែយ៉ាងហោចណាស់ចំណាយពេលពីរបីនាទីដើម្បីអានសៀវភៅ ឬធ្វើសមាធិ។
- ដើម្បីបង្ហាញពីភាពល្អរបស់ខ្លួនឯងសុចចិត្តទំលាក់កំហុសលើអ្នកដទៃ។ពាក្យណាដែលនិយាយទៅកាន់អ្នកដោយបំណងអាក្រក់វាត្រូវបានបញ្ចៀសចេញដោយអារម្មណ៏រីករាយរបស់អ្នក។
- គ្មានយោបល់ណាអាចធ្វើឲ្យអ្នកដទៃយល់ស្របតាមមាគ៏ាត្រិរិះរបស់នោះទេ។
- បើចង់ឲ្យអ្នកដទៃស្រឡាញ់យើងលុះត្រាណាតែយើងចេះផ្តល់ទំនុកចិត្តឲ្យគេជាមុនសិន។
Nov 2, 2013
ទស្សនៈខ្ងុំ
ទស្សនៈខ្ងុំ
2013-11-02T08:09:00+07:00
khkrom
ទស្សន!"អ្នកប្រាជ្ញ|
Subscribe to:
Post Comments (Atom)