១ ពេលបុត្រស្ងួន នួនពន្លក មកចាប់ផ្ទៃ ម្តាយវាងវៃ លៃថ្នមថែ ស្នេហ៍បុត្រថ្លៃ ខំពពោះ មោះមុតចិត្ត ផ្តិតនិស្ស័យ លំបាកក្រៃ ថ្ងៃនិងយប់ គ្រប់វេលា ។
២ ពោះសែនធ្ងន់ គ្រុនងុយងោគ រោគជាប់កាយ តែអ្នកម្តាយ ខ្វាយខ្វល់ទ្រាំ មាំពុះពារ ភ័យរញ្ជូយ ព្រួយខ្លាចកូន សូន្យជន្មា គ្រប់វេលា ជាឈឺក្តី ខ្មីរក្សា ។
៣ លុះដល់ថ្ងៃ ថ្លៃកល្យាណ បានគ្របខែ ផ្ទៃអ្នកម៉ែ ប្រែក្រឡាប់ ចាបឈឺផ្សា ប្រសូត្របុត្រ ស្លុតស្លេកស្លាំង តាំងចិន្តា ស្រក់នេត្រា ផ្សាក្រៀមក្រំ ខំបំរាស ។
៤ ញ័រដង្ហក ស្រក់លោហិត ដិតដាមហូរ គួរអាសូរ ផ្ងូរយំយែក រែកទុកក្រាស់ យំខ្សិកខ្សូល អួលព្រួយព្រឺ ឈឺពេកណាស់ ភ្លេចអៀនខ្មាស់ ច្រាស់ច្រាលចិត្ត ឥតល្ហែល្ហើយ ។
៥ ពិបាកម្លឹង ប្រឹងត្រដរ ប្រសូត្រកូន ស្ទូចសណ្តូន ក្បូនចម្លង ឆ្លងដល់ត្រើយ ម៉ែរំភើប ងើបក្រសោប ឪបកៀកកើយ មិនកន្តើយ ហើយបីបម ថ្នមនែបនិត្យ ។
៦ បំបៅស្ងួន នួនមាសម្តាយ កាយនៅក្បែរ លោហិតម៉ែ ប្រែទឹកដោះ ប្រោះជីវិត ទោះហេវហត់ អត់កម្លាំង ស្លាំងស្លេកពិត តែម៉ែគិត រឹតស្រឡាញ់ ខ្នាញ់បុត្រភ្ងា ។
៧ ថើបជញ្ជក់ ញក់ញីលេង គេងប្រឡែង ខំខ្នះខ្នែង តែងបីបម ថ្នមគ្រប់គ្រា ច្រៀងបមពេរ គ្នេរគ្នន់ថែ ស្នេហ៍បុត្រភ្ងា រាល់វេលា នាគ្រប់គ្រឹក នឹកបុត្រម្តាយ ។
៨ ម៉ូតលាមក គក់ខ្មីឃ្មាត ឆ្លៀតសម្អាត ប្រឹងសង្វាត ឆ្លាតវាងវៃ លៃខ្វល់ខ្វាយ ដេកដើរគិត ពិតជាប់ចិត្ត ឥតរសាយ មិនជិនណាយ ម្តាយរំពឹង ប្រឹងពេកក្រៃ ។
៨ ម៉ូតលាមក គក់ខ្មីឃ្មាត ឆ្លៀតសម្អាត ប្រឹងសង្វាត ឆ្លាតវាងវៃ លៃខ្វល់ខ្វាយ ដេកដើរគិត ពិតជាប់ចិត្ត ឥតរសាយ មិនជិនណាយ ម្តាយរំពឹង ប្រឹងពេកក្រៃ ។
៩ ពេលកូនយំ ងំរញ្ជួយ ព្រួយចិន្តា ស្ទុះស្រវា ថ្លាថ្លេងល្បូង លួងបុត្រថ្លៃ ញ័ររំពើក លើកក្រសោប ឱបផ្ទាល់ដៃ ក្នុងដួងចៃ ក្រៃសន្តោស ប្រោសប្រណី ។១០ ម៉ែបីព ឈរស្នាលសិ្នទ្ធ ឥតមានហ្មង ចិត្តបន់ផ្សង ប៉ងឲ្យបាន ថ្កានសុខី ម៉ែសង្រោះ ទោះលំបាក យ៉ាកម្តេចក្តី ខំឃ្មាតខ្មី ស្តីទូន្មាន ប្រៀនប្រដៅ ។
១១ កូនកើតទុក្ខ មុខម៉ែក្រៀម បៀមទុក្ខធំ ជួនម៉ែយំ ងំរញ្ជួយ ព្រួយសោកសៅ ទឹកចិត្តម៉ែ ស្នេហ៍បំផុត បុត្រឆោមឆៅ ខ្លាចកូនខ្លៅ ហៅហាមប្រាម តាមច្បាប់ក្បួន ។
១២ ម៉ែខ្នះខ្នែង ស្វែងលៃលក រកលុយកាក់ គិតប្រចក្ស ប្រាក់ម៉ែខំ ផ្សំខ្ជាប់ខ្ជួន ឲ្យកូនរៀន មានចំណេះ ចេះមាំមួន បុត្រមាសស្ងួន ខ្លួនខ្ពង់ខ្ពស់ ហួសរន្ធការ ។
១៣ ម៉ែរែកពន់ ធ្ងន់នឿយហត់ អត់រ៉ែរ៉ ទោះមានក្រ ត្រដរទ្រាំ មាំហានក្លា យាប់ក៍ដោយ ឲ្យតែពៅ នៅសុខា ព្រះមាតា ហានេត្រូ ហូរញើសប្រាណ ។
១៤ ម៉ែរឹងប៉ឹង ប្រឹងឆ្នាស់ឆ្នើម ដើមបីកូន ស្ទូចសណ្តូន ក្បូនចំឡង ឆ្លងកល្យាណ ម៉ែជាគ្រូ សូប្រៀនប្រិត ឥតខកខាន បុត្រគ្រប់ប្រាណ បានខ្ពង់ខ្ពស់ រស់ព្រោះម៉ែ ។
១៥ លុះបុត្រស្ងួន នួនកល្យាណ បានពេញវ័យ ម្តាយរំពៃ លៃរៀបចំ ផ្សំគូស្នេហ៍ រៀបគូគាប់ ភ្ជាប់គូស្និទ្ធ ឥតកែប្រែ ទ្រព្យផងដែរ ម៉ែបំបែក ចែកបុត្រភ្ងា ។
១៦ ម៉ែស្ម័គ្រស្មោះ ប្រោះជីវិត ពិតមានគុណ ធ្ងន់សែនធ្ងន់ ពន់ពែកក្រៃ ថ្លៃសោភា បុត្រកុំស្ពឹក នឹកតមស្នង សងគ្រប់គ្នា ខំម្និសម្នា ព្យាយាមទៅ នៅធ្វើអ្វី ៕
ភិក្ខុ ផន ផានឿន ២៨/ ៨/ ២០១២