នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?
Showing posts with label ប្រពៃណីយ៏. Show all posts
Showing posts with label ប្រពៃណីយ៏. Show all posts

Mar 20, 2014

រឿងនិទាន​ពី​ប្រ​វ​ត្ដិ​ពិធីបុណ្យ​ចូលឆ្នាំ

បុព្វបុរស​ខ្មែរ​យើង បាន​បង្កើត​រឿងនិទាន ពី​ប្រ​វ​ត្ដិ​នៃពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បាន​សូត្រ​និទាន​ថា មាន​បុរស​ម្នាក់​ឈ្មោះថា​ធម្មបាល​ជា​អ្នក ប្រាជ្ញ​ចេះ​ចប់​ត្រៃវេទ ព្រមទាំង​ចេះ​ភាសាសត្វ​បក្សី​ផង ហើយ​តែងតែ​សម្ដែង​មង្គល ដល់​មនុស្ស​ផងទាំងពួង។ លុះ​កបិល​មហាព្រហ្ម (សម័យ​នោះគេ​គោរពបូជា​មហាព្រហ្ម និង​កបិល​មហាព្រហ្ម)ជ្រាបថា​ធម្មបាល​កុមារ​ជា​អ្នកប្រាជ្ញ ក៏​មក​សួរ​ប្រស្នា៣ខ ហើយ​សន្យាថា ប្រសិនបើ​ធម្មបាល​ដោះប្រស្នា​នេះ​រួច កបិល​មហាព្រហ្ម​នឹង​កាត់​ក្បាល​ខ្លួន​បូជា​ធម្មបាល។

តែ​ប្រសិនបើ​ធម្មបាល មិនអាច​ដោះស្រាយ​ប្រស្នា​រួច​ទេ ត្រូវ​កាត់​ក្បាល​បូជា​ជូន​មហាព្រហ្ម​វិញ។ ធម្មបាល​សូម​បង្អង់៧ថ្ងៃ​សិន ដើម្បី​គិត​ប្រស្នា ប៉ុន្ដែ៦ថ្ងៃ​បាន​កន្លងផុត​ទៅហើយ នៅតែ​គិត មិនឃើញ ធម្មបាល​ក៏​ភៀសខ្លួន​ទៅ​ពួន​ក្រោម​ដើមត្នោត​មួយគូ ដែលជា​លំនៅ​សម្បុក នៃ​សត្វ​ឥន្ទ្រី។ ជា​ភ័ព្វ​សំណាងល្អ យប់នោះ​ធម្មបាល​ក៏​បានឮ​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​និយាយ​គ្នា។
\ http://www.addurl.nu