នត្ថិ អសមំ​ បេមំ គ្មានសេចក្តីស្រលាញ់ឯណាក្រៅពីខ្លួនឡើ។ តើត្រូវចេះស្រលាញ់ខ្លួនឯងយ៉ាងដូចម្តេច?

Sep 7, 2013

កល្យាណមិត្ត

            កល្យាណមិត្ត ប្រែថា ភាពជាអ្នកស្វែងរកមិត្តល្អចូលទៅអង្គុយជិតសប្បុរស ឬជនជាបណ្ឌិត អ្នកចេះដឹងនូវវិជ្ជាផ្សេងៗ ដូចជា ប្រវត្តិសាស្រ្ត អ្នកវិទ្យាសាស្រ្តជាដើមដែលអាចយកមកដោះស្រាយបញ្ហាក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសរស់នៅក្នុងសង្គមត្រូវចេះ មេត្តារវាងគ្នា និងគ្នាត្រូវទុកចិត្តរវាង មិត្ត និងមិត្ត

មិនត្រូវឲ្យអ្នកដទៃមកបំបែកបំបាកបានឡើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាសសម្តែងថា មាតាបិតាគឺជា កល្យាណមិត្ត ដល់ល្អរបស់បុត្រធីតា ក្នុងពេលដែលយើងមានទុក្ខ ឬបញ្ហាដោះស្រាយមិនចេញកុំភេ្លចទីប្រឹក្សាដ៏សំខាន់ គឺមាតាបិតានិងឯងគាត់ទាំងពីរតែងតែជួយផ្តល់កម្លាំងកាយចិត្តព្រមទាំងថវិការនៅពេលដែលពួកគាត់ ជួយគាត់មិន គិតពីការនឿយហត់ និងផលតបស្នងពីកូនវិញហើយ គឺចង់ឲ្យតែកូនបានសុខ ផុតទុក្ខប៉ុណ្ណោះ។

ដូច្នេះ មាតាបិតានិងហើយ គឺជាកល្យាណមិត្តពិតមិនក្លែងក្លាយទេ ។បានជាអាត្មាភាព ហ៊ានអះអាងថា មាតាបិតា គឺជាកល្យាណមិត្តរបស់បុត្រធីតា ព្រោះខ្ញុំព្រះករុណាយល់ឃើញថា កាលណាបុត្រធីតាមានទុក្ខ​ ឬ ក៏មានបញ្ហាដោះស្រាយមិនចេញ គាត់តែងតែជួយដោះស្រាយបញ្ហាទាំងនោះ។ ម្យ៉ាងវិញទៀត កាលណាបុត្រធីតាមានការខ្លះខាតថវិការដើម្បីសិក្សារៀនសូត្រ គាត់តែងតែជួយផ្តល់ថវិការឲ្យកូនបានរៀនសូត្រ គាត់មិនដែលគិតពីការនឿយហត់ ឬការតបស្នងសងគុណពីបុត្រធីតាឡើយ គឺមានតែចង់ឲ្យកូនបានសុខ ផុតទុក្ខលំបាកតែប៉ុណ្ណោះ នេះហើយដែលហៅថា កល្យាណមិត្ត ។

ជាចុងបញ្ចាប់ ប្រសិនបើខ្ញុំព្រះករុណសរសេរទៅហើយមានការខុសឆ្គងលើសខ្វះ កន្លះសេចក្តី
អត្ថន័យ ឬបទអត្ថាធិប្បាយត្រង់កន្លែងណាមួយមិនសមគួរ សូមលោកគ្រូ ឬព្រះករុណាគ្រប់ព្រះអង្គអត់នូវទោសដល់ខ្ញុំព្រះករុណាផង ៕

                                                                       សមណសិស្ស ថ្នាក់ទី១បឋមសិក្សា អេង គឹមលាម








\ http://www.addurl.nu