អត្ថន័យព្រះធម៌ 
( បទផ្កាឈូករីកពាក្យ ៨ )
១.   ធម៌ជាប្រទីបបំភ្លឺដួងចិត្ត                     ធម៌ជាអម្រឹតសែនត្រជាក់ណាស់
ធម៌ជាសូរ្យសែងចែងចាំងយ៉ាងច្បាស់    ធម៌ជាអ្នកដាស់ជនដែលងុលងប់ ។
២.   ធម៌ជាមាគ៌ាដ៍ថ្លៃបវរ                                   ធម៌ជាទិន្នកររ:ទាំងថ្ងៃយប់
ធម៌ជាទឹកឃ្មុំរសផ្អែមលើសលប់                   ធម៌ជាទីម្លប់នៃសត្វគ្រប់ប្រាណ ។
៣   ធម៌ជាអ្នកញុំាងឲ្យចិត្តស្កប់ស្កល់                   ធម៌ជាអ្នកផ្តល់នូវក្តីសុខសាន្ត
ធម៌ជាមិត្តល្អបវរកល្យាណ                          ធម៌ជាអ្នកច្រាណឲ្យចាកកម្មពៀ ។
៤    ធម៌ជាសភាវទ្រទ្រង់សត្វ                             ធម៌ជាអ្នកកាត់ភាពអវិជ្ជា
ធម៌ជាអ្នកទាញឲ្យមនុស្សសាមគ្គា                 ធម៌ជានាវាដ៍រឹងមាំមួន  ។
៥    ធម៌ជាឧសថព្យាបាលដួងចៃ                        ធម៌ជាទ្រព្យថ្លៃគួរដាក់តាមខ្លួន
ធម៌ជាអ្នកខាត់ចិត្តឲ្យសមសួន                      ធម៌ជាច្បាប់ក្បួនសម្រាប់សត្តា ។
៦    ធម៌ជាអ្នកជួយឲ្យចិត្តខន្តី                             ធម៌ជារស្មីដ៍ថ្លៃស្រស់ថ្លា  
ធម៌ជាអ្នកខាត់សម្អាតតណ្ហា                        ធម៌ជាជលសាស្រោចស្រប់ជីវិត  ។
៧   ធម៌ជាអ្នកស្ទួយឲ្យផុតអបាយ                       ធម៌ជាអ្នកស្រាយក្តីទុក្ខសោកពិត
ធម៌ជាជម្រកនៃជនបណ្ឌិត                          ធម៌ជាផងមិត្តល្អរកស្មើគ្មាន  ។
៨    ធម៌ជាអ្នកប្រាប់ឲ្យស្គាល់ខុសត្រូវ                  ធម៌ជាដងផ្លូវទៅកាន់និព្វាន
ធម៌ជាអ្នកនាំឲ្យចេះធ្វើទាន                          ធម៌ជាគឿងយានជិះឆ្លងភពត្រៃ ៕
ភ្នំពេញ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១២